ចិនបានចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 ចំនួន៣៥០លានដូសទៅកាន់ពិភពលោក (មានវីដេអូ)
អត្ថបទដោយ៖
ឈឹម ទីណា
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន (Wang Wenbin) បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធថា ប្រទេសរបស់លោកបានចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន ៣៥០ លានដូសទៅកាន់ពិភពលោក ។
លោក វ៉ាង វេនប៊ីន បានអោយដឹងទៀតថា ចិនបានផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសជាង៨០ ហើយបាននាំចេញវ៉ាក់សាំងទៅប្រទេសជាង៤០ ហើយថា ចិនក៏បានរួមដៃគ្នាជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ដើម្បីលើកកម្ពស់ការផលិតវ៉ាក់សាំងដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ។
ទន្ទឹមគ្នា ជុំវិញការយល់ព្រមរបស់អង្គការសុខភាពពិភពលោក (WHO) លើវ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) សម្រាប់ការប្រើប្រាស់បន្ទាន់ លោក វ៉ាង បាននិយាយថា ការសម្រេចចិត្តនេះបង្ហាញពីប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងចិន ។ វាគឺជាវ៉ាក់សាំងចិនទី២ បន្ទាប់ពីវ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) ៕ ប្រភព៖ CGTN


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។