ថៃ​ទិញ​វ៉ាក់សាំង​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ ​១​១​លាន​ដូ​ស​ទៀត​ ​​​

រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​ ​A​nut​in​ ​Char​n​v​i​r​a​ku​l​ ​បាន​ប្រកាស​ កាលពី​ថ្ងៃ​ទី​២​ ​មិថុនា​ ​២​០​២​១​ម្សិលមិញ​ថា​ ​ប្រទេស​លោក​នឹង​ទិញ​វ៉ាក់សាំង​ចិន​ ​ស៊ី​ណូ​វ៉ា​ក់​ ចំនួន​១​១​លាន​ដូ​ស​ទៀត​ ​ដោយ​ចាប់ផ្តើម​ដំណើរការ​ទិញ​ ចាប់ពី​ខែ​មិថុនា​នេះ​ទៅ​ ​ជា​ផ្នែក​មួយទៀត​នៃ​គម្រោង​ទិញ​វ៉ាក់សាំង​យ៉ាងតិច​១​០​០​លាន​ដូ​ស​ ​ចាក់​ជូន​ប្រជាពលរដ្ឋ​ថៃ​។​

​លោក​ថា​ ​មកទល់​ពេលនេះ​ ​ថៃ​បាន​ទទួលការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ចិន ​ស៊ី​ណូ​វ៉ា​ក់ ​ចំនួន​៥​.​៥​លាន​ដូ​ស​ហើយ​ ​និង​បាន​អំណោយ​៥​០​ម៉ឺន​ដូ​ស​ផ្សេងទៀត ពី​រដ្ឋាភិបាល​ចិន​ដែរ​។​ ​ប្រភព​បន្ថែម​ទៀត​ថា​ ​ស៊ី​ណូ​វ៉ា​ក់​នឹង​ក្លាយ​ជា​វ៉ាក់សាំង​ឈាន​មុខ​ក្នុង​ការប្រើប្រាស់​នៅ​ប្រទេស​ថៃ​ ​ហើយ​ ​នឹង​បំពេញ​បន្ថែម​នូវ​ម​ហិច្ច​តា​ ​យ៉ាងតិច​១​០​០​លាន​ដូ​ស​។​ ​លោក​បន្ថែម​ទៀត​ថា​ ​ចាប់ពី​ថ្ងៃ​មិថុនា​ ​ដល់​សីហា​ ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​១​១​លាន​ដូ​ស​ទៀ​តនឹង​មកដល់​ ​ក្នុង​នោះ​ ​១​ខែ​ ​គ្រោង​មកដល់​២​.​៥​លាន​ដូ​ស​។​

ជា​ការ​កត់​សម្គាល់​ ​ការ​បញ្ជាទិញ​បន្ថែម​ទៀត​នេះ​ ​ក្រោយពេល​អង្គការសុខភាព​ពិភពលោក​បាន​ប្រកាសឲ្យប្រើ​ប្រាស់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​នេះ​ ​ជា​ករណី​បន្ទាន់​ ​កាលពី​ថ្ងៃ​ទី​១​ ​ខែ​មិថុនា​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner