ថៃទិញវ៉ាក់សាំងចិន Sinovac ចំនួន១១លានដូសទៀត ដើម្បីចាក់ជូនប្រជាជនខ្លួន (មានវីដេអូ)

ថៃ៖ រដ្ឋមន្ត្រីសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បានប្រកាសថ្មីៗនេះថា ប្រទេសលោកនឹងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថចិន Sinovac ចំនួន១១លានដូសទៀត ដោយចាប់ផ្តើមដំណើរការទិញចាបពី ខែមិថុនានេះទៅ ដែលជាផ្នែកមួយទៀត នៃគម្រោងទិញវ៉ាក់សាំងយ៉ាងតិច១០០លានដូសចាក់ជូនប្រជាពលរដ្ឋថៃ ។
លោក បន្តថា មកទល់ពេលនេះ ថៃបានទទួលការផ្គត់ផ្គង់វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ចំនួន៥.៥លានដូសហើយ និងបានអំណោយ៥០ម៉ឺនដូសផ្សេងទៀតពីរដ្ឋាភិបាលចិនដែរ ។ ស៊ីណូវ៉ា ក់នឹងក្លាយជាវ៉ាក់សាំងឈាន មុខ ក្នុងការប្រើប្រាស់នៅប្រទេសថៃ ហើយនឹងបំពេញបន្ថែមនូវមហិច្ចតាយ៉ាងតិច១០០លានដូស ។ រដ្ឋមន្រ្តីសុខាភិបាលថៃរូបនេះបន្ថែមថា ចាប់ពីខែមិថុនា ដល់ខែសីហាខាងមុខ វ៉ាក់សាំង ស៊ីណូវ៉ាក់១១លានដូសទៀតនឹងមកដល់ ក្នុងនោះ១ខែគ្រោងមកដល់២.៥លានដូស ។
ជាការកត់សម្គាល់នោះ ការបញ្ជាទិញបន្ថែមទៀតនេះ បានកើតមានឡើងក្រោយពេលអង្គការសុខភាពពិភពលោក (WHO) បាន ប្រកាសអោយប្រើប្រាស់វ៉ាក់សាំង ស៊ីណូវ៉ាក់នេះសម្រាប់ករណីបន្ទាន់កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ៕ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner