បុគ្គលិកខាងផ្នែកសេវាអតិថិជននៅធនាគារ ABA សាខាសន្ធរមុខឆ្លងកូវីដ-១៩
ប្រជាពលរដ្ឋដែលបានទៅទទួលសេវាខាងផ្នែកអតិថិជន ធនាគារ ABA សាខាសន្ធរមុខត្រូ វប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៤មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកធ្វើការនៅ ABA សាខាសន្ធម៉ុក ដែលមានទីតាំងស្ថិតនៅអគារលេខ ៥៧១ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី ២១ឧសភា ដល់ថ្ងៃទី ១មិថុនា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។ ប្រសិនបើអ្នកមានអាការៈមិនស្រួល សូមទៅធ្វើតេស្ដជាបន្ទាន់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
