អភិបាលខេត្តព្រៃវែង អញ្ជើញទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារ សម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង ទទួលអំណោយឧបត្ថម្ភពីសំណាក់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ដែលបានឧបត្ថម្ភអង្ករ ចំនួន៣តោន អាវការពារ ចំនួន១០០អាវ ទឹកត្រី ចំនួន៥៨យួរ ថ្នាំនិងច្រាសដុះធ្មេញ ចំនួន៣០០ឈុត របាំងមុខការពារ ចំនួន៥០ របាំងមុខ ទឹកសុទ្ធ ចំនួន២០០យួរ ម៉ាស ចំនួន៥០,០០០ម៉ាស និងជេលដបធំ ចំនួន៦០ដប ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ផ្តល់ជូនដល់មណ្ឌលចត្តាឡីស័កថ្នាក់ខេត្ត និងតាមបណ្តាក្រុងស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ខណៈដែលពិភពលោក ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងការរីករាលដាលដោតជំងឺកូវីដ-១៩ នេះ។

នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរ ជាមួយសកម្មភាពការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងរាតត្បាតក្នុងខេត្តព្រៃវែង។ ឯកឧត្ដម អភិបាលខេត្ត សូមជូនពរដល់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner