រដ្ឋបាលខេត្តស្វាយរៀង នា បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤០នាក់បន្ថែមទៀត

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមសេចក្តីប្រកសាព័ត៌មានរបស់រដ្ឋបាលខេត្តចេញផ្សាយនា ថ្ងៃទី០៥ មិថុនា ឆ្នាំ២០២១ គិតត្រឹមថ្ងៃនេះ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដសរុប ១០០៣នាក់ ជាសះស្បើយចំនួន ៤៨៣នាក់ និងស្លាប់ ចំនួន ០៦នាក់។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនកម្មករ កម្មការិនីដែលធ្វើការនៅក្នុងរោងចក្រផលិតស្បែកជើង និងសម្ភារៈកីឡា កោវ៉េ ស្ព័ត ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត នៃតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ព្រោះកន្លងមកមានកម្មករ-កម្មការិនីរោងចក្រមួយចំនួនតូច មានវិជ្ជមានកូវីដ-១៩។ ជាមួយគ្នានេះរដ្ឋបាលខេត្តបានបញ្ជេញប្រព័ន្ធទំនាក់ទំនងដើម្បីគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ដូចខាងក្រោមៈ
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner