រថយន្ដស៊េរីទំនើប Range rover បុកម៉ូតូហុងដាឌ្រីមពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ក្នុងថ្លុកឈាម​ ​និងម្នាក់ទៀតរបួសធ្ងន់

​ភ្នំពេញ​ ៖​ យុវជនម្នាក់បានដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធម៏​ និងម្នាក់ទៀតរងរបួសធ្ងន់​ ក្រោយពីជិះម៉ូតូឌុបគ្នាត្រូវរថយន្ដស៊េរីទំនើប​ Range rover មួយគ្រឿងបើកបុកយុវជន២នាក់កំពុងជិះម៉ូតូចំពីក្រោយពេញទំហឹង​ កាលពីវេលាម៉ោង១០ និង៣០នាទីយប់​ ថ្ងៃទី០៥ ខែមីថុនា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចស្ពាននាគកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

​     ជនរគ្រោះដែលបានស្លាប់មិនស្គាល់អត្តញ្ញាណនោះទេ​ ។ 

​      យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុប្រាប់ឲ្យដឹងថា​ មុនពលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូហុងដាឌ្រីមស៊េរី២០២០ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1IK-1710 ទិសដៅពីត្បូងមកជើងក្នងល្បឿនមធ្យម ខណះពេលមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនក៏មានរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាកRange Rover ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2Q-9333 បើបរដោយបុរសម្នាក់និងនារីម្នាក់ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនដូចហោះ ក៏បានបុកចំពីខាងក្រោយម៉ូតូពេញទំហឹងខ្ទាតទៅបុកនិងឃឿនផ្លូវបណ្ដាលឲ្យយុវជនម្នាក់បោកក្បាលស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ចំណែករថយន្ដបង្កធ្លាក់កាងមុខរងការខូចខាត រីឯម្ចាស់រថយន្ដបង្កវិញត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ​ ។ 

​     ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុបានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញដើម្បីធ្វើការវាស់វែងយករថយន្ដបង្កនិង ម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយតាមច្បាប់​ ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចជំនាញបានយកទៅតម្កល់ទុកក្នុងវត្តដើម្បីរងចាំសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ៖​ ជីម​ ភារ៉ា​

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner