ឥណ្ឌា៖ មេបក្សម្នាក់ទាមទារសិទ្ធិរស់នៅ ឲ្យវីរុសកូវីដ១៩

មេដឹកនាំគណបក្ស Bharatiya Janata លោក Trivendra Singh Rawat បានបង្កឲ្យមានការរិះគន់ខ្លាំង ដោយសារតែលោកចាត់ទុក វីរុសកូវីដ-១៩ ថាជា សរីរៈ មានជីវិត ដែលមានសិទ្ធិរស់រានដូចគេដូចឯងដែរ។

អតីតរដ្ឋមន្រ្តីប្រចាំរដ្ឋ Uttarakhand និយាយថ្មីៗនេះថា បើមើលទៅតាមទស្សនវិជ្ជា ជំងឺកូវីដ-១៩ ក៏ជាសរីរៈ រស់រានមានជីវិតផងដែរ។ វាមានសិទ្ធិរស់រានមានជីវិតដូចពួកមនុស្សដែរ ប៉ុន្តែមនុស្ស គិតថា ខ្លួនឆ្លាតវៃជាងគេ ហើយលុបបំបាត់វាចោល។ ដូច្នេះ វាចេះបំប្លែងខ្លួនឥតឈប់ឈរ។

ទោះបីជាយ៉ាងណាក៏ដោយ លោកនិយាយថា មនុស្សត្រូវការយកឈ្នះ វីរុសនេះ ដើម្បីមានសុវត្ថិភាព។

ការលើកឡើងរបស់លោកទាមទារសិទ្ធិឲ្យជំងឺនេះ ត្រូវបានគេយកទៅ​ត្រូល ពេញបណ្តាញសង្គម ហើយមានអ្នកខ្លះបានស្តីបន្ទោសធ្ងន់ៗ ដល់រដ្ឋាភិបាលទៀតផង៕ ប្រភពពី Hindustantimes

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner