ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងធ្វើចត្តាឡីស័កចំនួន៤៥គ្រួសារ នៅឃុំជ្រៃ ស្រុកកំពង់ត្របែក បានទទួលអំណោយ ពីសមាគមអតីត​សិស្ស-និស្សិតនៅកម្ពុជា

អត្ថបទដោយ៖
ជា សេឌី

លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២បាននាំយកនូវគ្រឿងឧបភោគ បរិភោគ មានដូចជា៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ីចេង និងស្ករស ផ្តល់ជូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័ក និងមានជីវភាពខ្វះខាត សរុបចំនួន៤៥គ្រួសារ នៅឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលមានការចូលរួមពីលោក ហ៊ិន វន្នី អភិបាលរងស្រុកកំពង់ត្របែក លោកមេឃុំជ្រៃ ។

          លោក ហ៊ិន វន្នី អភិបាលរងស្រុកកំពង់ត្របែក បានមានប្រសាសន៍ថា ប្រជាជនក្នុងស្រុកកំពង់ត្របែកមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន២៤នាក់ បានជាសះស្បើយសរុប៨នាក់ កំពង់ព្យាបាល១៤នាក់ និងស្លាប់ ២នាក់ (នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង) ។ លោកបន្តថា លោកតំណាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា សហការី និងសប្បុរសជនទាំងអស់ដែលបានផ្តល់អំណោយជាស្បៀងអាហារដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងធ្វើចត្តាឡីស័កក្នុងឃុំជ្រៃ ស្រុកកំពង់ត្របែក ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នេះ ។

លោក មែ ស៊ីថុន បានឲ្យដឹងថា អំណោយទាំងនេះគឺបានមកពីកម្លាំងសាមគ្គីរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់សមាគម ព្រមទាំងលោក ចា ស្ទីន រស់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។ លោកប្រធានសមាគមបានបន្តថា ទោះជាអំណោយនេះតិចតួចក្តី តែវាគឺជាទឹកចិត្តនៃការចែករំលែក ជាពិសេសក្នុងគ្រាដ៏លំបាកនេះ ដែលវាអាចជួយសម្រាលការលំបាកខ្លះៗរបស់លោកតា លោកយាយ អ៊ុពូមីង បងប្អូន ផងដែរ ។

ជាចុងក្រោយ លោកប្រធានសមាគមបានសំណូមពរដល់ប្រជាជននៅទីនេះ និងនៅទូទាំងប្រទេស សូមមានការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងអនុវត្តវិធានការ ៣ ការពារ ៣ កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានម៉ឺងម៉ាត់បំផុត និងចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner