ផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅខណ្ឌដូនពេញ ជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង ក្នុងខណ្ឌដូនពេញ ជ្រោយចង្វារ និងព្រែកព្នៅ នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី១ នៅខណ្ឌទាំង ៣ ខាងលើនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ ដោយឡែកសម្រាប់ ដូសទី២ នឹងចាប់ផ្ដើម នៅថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្ហាញទីតាំង និងលេខទូរស័ព្ទ អ្នកសម្របសម្រួល សម្រាប់ប្រជាពលរដ្ឋ ធ្វើការទំនាក់ទំនង ពាក់ព័ន្ធការចាក់វ៉ាក់សាំង នៅខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលមានសរុប ១៤ ទីតាំង។ សូមបញ្ជាក់ថាការផ្តល់ជូនវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ គឺសំដៅបង្កើតឲ្យមានភាពស៊ាំនៅក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរាលដាលជំងឺកូវីដ-១៩៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner