យុទ្ធសាស្ត្រផ្ការីក ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នឹងមកដល់ខេត្តព្រះសីហនុ

អត្ថបទដោយ៖
ធី ដា

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់ទុកយុទ្ធសាស្ត្រផ្ការីកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នឹងមកដល់ខេត្តព្រះសីហនុ បន្ទាប់ពីរាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្តាលបានបញ្ចប់។ នេះជាការបញ្ចាក់ពី របស់ឯកឧត្តម គួច ចំរើន ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅសាលាខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ទន្ទឹមនេះ ឯកឧត្តម គួច ចំរើន កត់សំគាល់ថា មានប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់ទំនប់រលក មិនបានអនុវត្តបានត្រឹមត្រូវតាមវិធានសុខាភិបាល និងការណែនាំ ៣.ការពារ ៣.កុំ នៅឡើយនិងបាននាំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ឡើងវិញនៅតំបន់នោះ។

ជាមួយនេះដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ ឯកឧត្តមបានណែនាំអនុវត្តវិធានការអោយបានតឹងរឹងដូចជាការ ផាកពិន័យ និងវិធានការច្បាប់ចំពោះបុគ្គលដែលបំពានការណែនាំ។

ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ បានចេញបទបញ្ជា ឲ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប ការជួបជុំគ្នា លេងល្បែងស៊ីសងតាមផ្ទះ ក្នុងមូលដ្ឋាននីមួយៗ ជាមួយនឹងការផាកពិន័យ ជាប្រាក់ ក្នុងកម្រិតខ្ពស់ ដើម្បីឲ្យអ្នកជុំគ្នាលេងល្បែង ស៊ីសងទាំងនោះឲ្យរាងចាល។
សូមបញ្ជាក់ថា នៅក្នុងថ្ងៃនេះដែរ រដ្ឋបាលខេត្ត បន្តដាក់ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាតំបន់លឿង មួយរយៈទៀត ដោយបន្ថែមនូវវិធានការ រឹតបន្តឹងយ៉ាងម៉ឺងម៉ាត់ លើការផាកពិន័យ និងវិធានការច្បាប់ ចំពោះបុគ្គលដែល មិនអនុវត្ត តាមការណែនាំ របស់រដ្ឋបាលខេត្ត។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner