ហ្វីលីពីនទទួលវ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ១លានដូសទៀត
ទីភ្នាក់ងារសារព័ត៌មាន CGTN បានចេញផ្សាយថា ហ្វីលីពីនបានទទួលការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ ស៊ីណូវ៉ាក់ ដែលទិញពីចិន ១លានដូសទៀត នាថ្ងៃអាទិត្យ ទី៦ មិថុនា ២០២១នេះ។
ប្រភពថា នេះគឺជាការផ្គត់ផ្គង់លើកទី៧ ចំពោះវ៉ាក់សាំងចិននេះ ខណៈហ្វីលីពីនទទួលបានស៊ីណូវ៉ាក់ ៦លាន ៥សែនដូសហើយ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ