ខេត្តសៀមរាប រកឃើញមនុស្ស ៤៦នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩
សៀមរាប ៖ ខេត្ដសៀមរាប នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានបន្ដរកឃើញមនុស្សចំនួន ៤៦នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ខណៈជាអ្នកជាសះស្បើយ មានចំនួន៣នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២០៥នាក់ បានព្យាបាលជាសះស្បើយចំនួន៨៣នាក់, ស្លាប់២នាក់ និង១២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕










