អតីតឥស្សរជននយោបាយកំពូលលើពិភពលើកចំនួន ១០០នាក់ បានស្នើប្រទេសអ្នកមានជួយទិញវ៉ាក់សាំង បង្កាកូវីដ-១៩ ជួយប្រទេសក្រីក្រ
អតីតឥស្សរជននយោបាយកំពូលចំនួន ១០០នាក់ ដែលធ្លាប់ធ្វើជាប្រធានាធិបតី, នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស បានស្នើកិច្ចប្រជុំកំពូលក្រុម G7 ដែលជាក្រុមប្រទេសអ្នកមាន សូមជួយចំណាយថវិកា ក្នុងការទិញវ៉ាក់សាំង បង្កាកូវីដ១៩ ដើម្បីការជួយទប់ស្កាត់វីរុសឆ្លងរាតត្បាត។
ទីភ្នាក់ងារ រ៉យតឺ បានរាយការណ៍ថា អតីតឥស្សរជននយោបាយទាំងនោះ បានធ្វើសេចក្តីអំពាវនាវ នៅមុនពេលដែលកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសអង់គ្លេស ត្រៀមនឹងរៀបចំធ្វើនៅថ្ងៃសុក្រសប្តាហ៍នេះ នៅពេលដែលប្រធានាធិបតីអាមេរិក លោកចូបៃដិន នឹងជួបជាមួយបណ្តាមេដឹកនាំពិភពលោកនានា ដូចជាមេដឹកនាំអង់គ្លេស, បារាំង, អាល្លឺម៉ង់, អ៊ិតាលី, កាណាដា និងមេដឹកនាំនៃប្រទេសជប៉ុន។
ក្នុងលិខិតរបស់ឥស្សរជននយោបាយទាំងនោះ បានសរសេរថា កិច្ចសហប្រតិបត្តិការពិភពលោកក្នុងឆ្នាំ២០២០ បានបរាជ័យ ប៉ុន្តែក្នុងឆ្នាំ២០២១នេះ គួរតែជម្រុញនូវសករាជថ្មី។ លិខិតបានសរសេរថា «ការគាំទ្រពីប្រទេស G7 និង G20 ដែលនឹងធ្វើឲ្យវ៉ាក់សាំងបានបញ្ជួនទៅដល់ប្រទេស ដែលទទួលបានប្រាក់ចំណូលទាប និងកម្រិតមធ្យម មិនត្រឹមតែជាអំពើសប្បរសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផលប្រយោជន៍នៃយុទ្ធសាស្ត្ររបស់ប្រទេសនីមួយៗនោះ ថែមទៀត។
សេចក្តីរាយការណ៍បានបង្ហាញថា អតីតឥស្សរជននយោបាយកំពូល ដែលបានសរសេរលិខិតអំពាវនាវនោះ រួមមានអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Gordon Brown, លោក Tony Blair, អតីតប្រធានាអង្កការ សហប្រជាជាតិលោកបានគីមូន, និងអតីតមេដឹកនាំ១៥រូបពីបណ្តាទ្វីបអាហ្វ្រិកនោះផងដែរ៕
From left, EU’s Economy Commissioner Paolo Gentiloni, Eurogroup President Paschal Donohoe, World Bank President David Malpass, Italy’s Finance Minister Daniele Franco, French Finance Minister Bruno Le Maire, Canada’s Finance Minister Chrystia Freeland, Britain’s Chancellor of the Exchequer Chancellor Rishi Sunak, Managing Director of the IMF Kristalina Georgieva, Germany’s Finance Minister Olaf Scholz, U.S. Treasury Secretary Janet Yellen, Secretary-General of the Organisation for Economic Co-operation and Development (OECD) Mathias Cormann, Japan’s Finance Minister Taro Aso pose for a family photo as finance ministers from across the G7 nations meet at Lancaster House in London, Saturday, June 5, 2021 ahead of the G7 leaders’ summit. (Henry Nicholls/Pool Photo via AP) A person receives a dose of the Pfizer BioNTech vaccine at a vaccination centre for those aged over 18 years old at the Belmont Health Centre in Harrow, amid the coronavirus disease (COVID-19) outbreak in London, Britain, June 6, 2021. REUTERS/Henry Nicholls