សហរដ្ឋអាមេរិក គ្រោងផ្តល់វ៉ាក់សាំង ៧៥ម៉ឺនដូសដល់កោះតៃវ៉ាន់
សហរដ្ឋអាមេរិក គ្រោងនឹងផ្តល់វ៉ាក់សាំង៧៥ម៉ឺនដូស ដល់កោះតៃវ៉ាន់ ដែលជាផ្នែកមួយ នៃជំនួយវ៉ាក់សាំង របស់រដ្ឋាភិបាលអាមេរិក ទៅកាន់ពិភពលោក។ តៃវ៉ាន់ កំពុងប្រឈមនឹងការឆ្លងខ្ពស់មួយ នៅក្នុងស្រុក ប៉ុន្តែបានប្រឈមនឹងករណី ចំណោទខ្វះវ៉ាក់សាំង ដូចបណ្តាប្រទេសនានា លើសកលលោក។ ទីភ្នាក់ងារអេភី បានរាយការណ៍ថា ក្នុងកោះតៃវ៉ាន់នោះ ក្នុងចំណោមពលរដ្ឋជាង ២៣លាននាក់ រដ្ឋាភិបាលទើបតែបានចាក់វ៉ាក់សាំង លើមនុស្សតែប្រមាណ៣ភាគរយតែប៉ុណ្ណោះ ដែលភាគច្រើន អ្នកទទួលបានការចាក់ទើបតែមួយដូសដំបូងប៉ុណ្ណោះ ក្នុងពេលដែលភាពតម្រូវចាក់ត្រូវការចំនួន២ដូសនោះ។
សមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី Tammy Duckworth បានថ្លែងកាលពីថ្ងៃអាទិត្យ ក្នុងដំណើរទស្សនកិច្ច នៅតៃវ៉ាន់ថា កោះតៃវ៉ាន់នេះ នឹងទទួលបានវ៉ាក់សាំង៧៥ ម៉ឺនដូស ដែលជាផ្នែកមួយនៃជំនួយរបស់សហរដ្ឋអាមេរិក ទៅកាន់សកលលោក។ សាធារណរដ្ឋប្រជាមានិតចិន បានថ្លែងបង្ហាញនូវកាយវិការជុំវិញការផ្តល់វ៉ាក់សាំងចិន ដើម្បីជួយពលរដ្ឋតៃវ៉ាន់ ប៉ុន្តែរដ្ឋាភិបាលចិនតៃវ៉ាន់ មិនទទួលយកនូវវ៉ាក់សាំងរបស់ចិននោះទេ ដោយសារបារម្ភនូវសុវត្ថិភាពវ់ាក់សាំងរបស់ចិននោះ។
រដ្ឋមន្ត្រីការបរទេសចិន តៃវ៉ាន់លោក Joseph Wu ក្នុងឳកាស ដែលមានការបញ្ជាក់ជុំវិញសហរដ្ឋអាមេរិកផ្តល់វ៉ាក់សាំងនោះ បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក។ លោក Joseph Wu បានចាត់ទុកជំនួយរបស់ចិនជាជំនួយបង្ករឿង, ប៉ុន្តែចាត់ ទុកជំនួយរបស់អាមេរិកនោះជាជំនួយមានសេរីភាព។
តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន ប៉ុន្តែអ្នក គ្រប់គ្រងកោះតៃវ៉ាន់ បានព្យាយាមចង់រំដោះយកកោះតៃវ៉ាន់ចេញពីទឹកដីចិននិងបានប្រើប្រាស់នយោបាយ ងាក ទៅរកសហរដ្ឋអាមេរិកដើម្បីសម្រេចបំណងរបស់ខ្លួននេះ។ រដ្ឋាភិបាលចិនបានព្រមានថា ក្នុងករណីចាំបាច់គេ នឹងប្រើប្រាស់កម្លាំងដើម្បីការបង្រួបបង្រួមទឹកដីចិនតៃវ៉ាន់នេះវិញ៕
FILE PHOTO: A man rides a bicycle at Ximending shopping area following the recent surge of coronavirus disease (COVID-19) infections in Taipei’s Wanhua district, Taiwan, May 28, 2021. REUTERS/Ben Blanchard From left, EU’s Economy Commissioner Paolo Gentiloni, Eurogroup President Paschal Donohoe, World Bank President David Malpass, Italy’s Finance Minister Daniele Franco, French Finance Minister Bruno Le Maire, Canada’s Finance Minister Chrystia Freeland, Britain’s Chancellor of the Exchequer Chancellor Rishi Sunak, Managing Director of the IMF Kristalina Georgieva, Germany’s Finance Minister Olaf Scholz, U.S. Treasury Secretary Janet Yellen, Secretary-General of the Organisation for Economic Co-operation and Development (OECD) Mathias Cormann, Japan’s Finance Minister Taro Aso pose for a family photo as finance ministers from across the G7 nations meet at Lancaster House in London, Saturday, June 5, 2021 ahead of the G7 leaders’ summit. (Henry Nicholls/Pool Photo via AP)