ការប្រកួតបាល់ទាត់នៅកម្ពុជា ត្រូវផ្អាក់ការប្រកួតជាបណ្តោះអាសន្ន ដោយសារ Covid-19

អត្ថបទដោយ៖
Kien Sereyvuth

បើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលក្រុមការងាររបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរាយើងទទួលបាន នាព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២០ នេះបានអោយដឹងថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនលើកទី១៤ ឆ្នាំ២០២០ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២០
និងការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំយុវជនអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២០ និងការពន្យារពេលនៃការរៀបចំ មហាសន្និបាទ ឆ្នាំ២០២០ ត្រូវផ្អាក់ការប្រកួតជាបណ្តោះអាសន្ន ដោយសារបញ្ហាវីរុស Covid-19 ។

សេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដ៏ដែល បានអោយដឹងទៀតថា ដោយយល់ឃើញពីបញ្ហានៃការរីករាលដាលនៃជំងឺ  Covid-19 នៅប្រទេសមួយចំនួននៃពិភពលោក ហើយយើងក៏បាននិងកំពុង ជួបប្រទះផងដែរនោះ ដើម្បីជាការបង្ការជួយទប់ស្កាត់នៃការីករាលដាលនៃជំងឺនេះ និងទទូលបានការជូនដំណឹងរបស់ក្រសួងអបរំយុវជន និងកីឡាផងនោះ ទើបសហព័ន្ធបាល់ទាត់កម្ពុជា បានសម្រាចថា ផ្អាកការប្រកួតនេះជាបណ្តោះអាសន្នសិន រហូតដល់មានការជូនដំណឹងជាថ្មី ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner