ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានផ្តល់អំណោយ និងជូនដំណើរសមាជិកអតីតយុទ្ធ១២គ្រួសារធ្វើដំណើរទៅរស់នៅខេត្តឧត្ថរមានជ័យ
ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានឧបត្ថម្ភអំណោយជាគ្រឿងឧបភោគបរិភោគ ថវិកា និងកង់ជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញចំនួន១២គ្រួសារដែលពួកគាត់និងផ្លាស់ប្តូរទីតាំងពីភ្នំពេញ ធ្វើដំណើរទៅរស់នៅខេត្តឧត្ថរមានជ័យដែលសមាគមអតីតយុទ្ធជនកម្ពុជាបានកសាងផ្ទះរួចរាល់សម្រាប់ឱ្យពួកគាត់ទៅរស់នៅខេត្តឧត្ថរមានជ័យ។ការជូនដំណើរនិងផ្តល់អំណោយជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញបានធ្វើឡើងនៅព្រឹកថ្ងៃសុក្រទី២០ ខែមីនា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ស្រី សុផល មេបញ្ជាការរងយោធភូមិភាគពិសេស និងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ តំណាង ឯកឧត្តម សេនីយ៍ឯក ស ថេត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ។
សមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញទាំងនោះត្រូវបានធ្វើដំណើរតាមរថយន្តក្រុង០១គ្រឿងចេញដំណើរពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឆ្ពោះទៅខេត្តឧត្រមានជ័យក្រោមការដឹកនាំជូនដំណើរដោយលោកឧត្តមសេនីយ៍ទោ ស្រី សុផល មេបញ្ជាការរងយោធភូមិភាគពិសេស និងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញជាមួយនិងក្រុមការងារ។អំណោយផ្តល់ជូនទាំង១២គ្រួសារក្នុង០១គ្រួសារទទួលបានអង្ក៥០គីឡូក្រាម, ធុងទឹក០១,កន្ទេល០១,មុង០១,ក្រម៉ា០១,កង់០១គ្រឿង,ទឹកបរិសុទ្ធ០១កេះ,អំបិល០១គីឡូក្រាម,ទឹកក្រូច០១កេះ,ទឹកត្រី០១យួរ,មី០១កេះ,សារុង០១,និងថវិកា១០ម៉ឺនរៀល។
សូមរំលឹកថាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ១០១គ្រួសារមកហើយដែលបានបញ្ជូនទៅរស់នៅខេត្តឧត្ថមារមានជ័យក្នុងអំឡុងដើមខែធ្នូឆ្នាំ២០១៩ ក្រោមការដឹកនាំជូនដំណើរផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ។ពួកគាត់នៅភ្នំពេញគ្មានផ្ទះនិងទីជម្រកពិតប្រាកដនោះទេ។
ពួកគាត់បានស្ម័គ្រចិត្តទៅរស់នៅទឹកដីខេត្តឧត្ថរមានជ័យតាមរយៈដាក់ពាក្យស្នើសុំមកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញដើម្បីជួយដោះស្រាយផ្ទះនិងដីធ្លីមួយចំនួនសម្រាប់បង្កបង្កើនផលកសាងជីវភាពថ្មី។ទន្ទឹមនោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេជោសែនជាប្រមុខ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានឆ្លើយតបទៅនិងគុណបំណាច់របស់ពួកគាត់ដែលបានធ្លាប់លះបង់សព្វបែបយ៉ាងចំពោះជាតិនិងមាតុភូមិក៏បានគិតគូរ រកដីសម្បទានសង្គមកិច្ច និងបានកសាងផ្ទះជូនដល់ពួកគាត់១០១ខ្នងនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតដើម្បីបំរើឱ្យការរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅក្នុងទឹកដីខេត្តឧត្ថរមានជ័យឱ្យមានជីវភាពនិងការរស់នៅមានភាពល្អប្រសើរ ៕សំ វិច្ឆិកា