នី សុភី ចាត់ទុកការសន្លប់ក្រោមកណ្តាប់ដៃ គឹម វាសនា មិនធ្លាប់ជួបក្នុងអាជីពរយៈពេលជាង១០ឆ្នាំមកនេះ

អ្នកប្រដាល់គុនខ្មែរចាស់វស្សា និងជាម្ចាស់ខ្សែក្រវ៉ាត់ជាច្រើនស្ថាប័ន នី សុភី បានចាត់ទុកការសន្លប់ក្រោមកណ្តាប់ដៃ គឹម វាសនា កាលពីថ្ងៃសៅរ៍ ក្នុងវិធីប្រដាល់អ្នកតស៊ូគុនខ្មែរគោជល់ មិនធ្លាប់ជួបក្នុងអាជីពប្រដាល់គុនខ្មែររយៈពេលជា១០ឆ្នាំមកនេះ ។

នី សុភី អះអាងថា នេះជាលើកទី១ ដែលភ្លាត់ស្នៀត រហូតដល់ធសន្លប់ធំមិនដឹងខ្លួនទាល់តែសោះ ថាអ្នកលើកខ្លួនចុះពីសង្វៀន ។ អ្នកប្រដាល់ចាស់វស្សារូបនេះ បញ្ជាក់ទៀតថា ឆ្លងកាត់ការប្រកួតជាច្រើនជួបជើងខ្លាំង ទាំងកីឡាករខ្មែរ និងបរទេស មិនដែលអោយគូប្រកួតវាយចូល ធ្វើអោយមិនអាចគ្រប់គ្រងរហូតបាត់បង់ស្មារតីឡើយ ប៉ុន្តែការសន្លប់លើកនេះ ចាត់ទុកជាប្រវត្តិសាស្រ្តការសន្លប់ធំ ក្នុងអាជីពកីឡាប្រដាល់ដែលខ្លួនធ្លាប់ឆ្លងកាត់ ។


សូមបញ្ជាក់ថា នី សុភី ជាកីឡាករជើងចាស់ មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងជាកីឡាករលំដាប់អេ នៅស្រុកខ្មែរ ដូចជា កែវ រំចង់ រឿង សោភ័ណ្ឌ វង្ស វិច្ឆ័យ សុទ្ធតែធ្លាប់បរាជ័យក្រោមថ្វីដៃ នី សុភី ៕
