Camsoc វាយតម្លៃខ្ពស់ចំពោះគណៈកម្មាការហ្គេម ព័ត៌មានវិទ្យា ស្តីពីការរៀបចំគម្រោងផែនការមេបានល្អ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ហៅកាត់ Camsoc នាព្រឹកមិញនេះ បានបើកកិច្ចប្រជុំ គណៈកម្មាការជំនាញហ្គេម ព័ត៌មានវិទ្យា ក្រោមវត្តមាន ឯ ឧ បណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ Camsoc នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ។


ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បានគូបញ្ជាក់ថា ឯ ឧ ថោង ខុន បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការមេបានល្អ និងនាំយកគម្រោងទាំងអស់នេះ ដាក់ឆ្លងសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន Camsoc អនុម័តលើផែនការចុងក្រោយ នៃគម្រោងហ្គេម ព័ត៌មានវិទ្យា ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។ ឯ ឧ អគ្គលេខាធិការ បានអះអាងថា គណៈកម្មាការជំនាញ ហ្គេម ព័ត៌មានវិទ្យា នេះ ពិតជាមានសារសំខាន់គ្របដណ្តប់លើគណៈកម្មាការជំនាញទាំងអស់ ព្រោះព័ត៌មានដែលច្បាស់ផ្លូវរបស់ Camsoc និងសហព័ន្ធកីឡាជាតិទាំងអស់ ត្រូវបានគ្រប់គ្រងដោយគណៈជំនាញមួយនេះ ។


ឯ ឧ វ៉ាត់ ចំរើន បានពន្យល់ទៀតថា គណៈកម្មាការជំនាញហ្គេម ព័ត៌មានវិទ្យា គឺជាអ្នកគ្រប់គ្រងទិន្ន័យបច្ចកទេស នៃដំណើរការស៊ីហ្គេមទាំងអស់ ហើយ ទិន្ន័យបណ្តំព័ត៌មានទាំងអស់នេះ ជាព័ត៌មានផ្លូវការជាក់លាក់ច្បាស់ការ ។
សូមបញ្ជាក់ថា ផែនការមេ របស់គណៈកម្មការជំនាញ Camsoc ទាំងអស់ នឹងត្រូវរៀបចំឲ្យរួចរាល់នៅអំឡុងចុងខែមិថុនា ឆ្នាំ២០២១ ដើម្បីដាក់ឆ្លង សម្តេច ពិជ័យសេនា ទៀ បាញ់ អនុម័តសម្រេចឲ្យអនុវត្ត ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាសផ្ទះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner