រថយន្តហាយឡែនឌ័របេីកបត់ឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿងទៀតមកពីក្រោយ បុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង និងរថយន្តម៉ាក សឿបមួយគ្រឿងទៀត បានរងការខូចខាតទាំងខាង ខណ:ភាគីម្ខាងបេីកឆ្លងផ្លូវ ត្រូវភាគីម្ខាងទៀតបុកពីចំហៀងពេញទំហឹង  កាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខវត្ត ទួលសុភាឃួន តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហតុ មានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2I-5795 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី  ទិសដៅពីកេីតមកលិច ខណ:មកដល់ចំណុចកេីតហេតុក៏បត់ត្រឡប់ក្រោយ ខណ:បត់មិនទាន់ផុតផង ក៏ត្រូវរថយន្តម៉ាក សឿប ពណ៌ស្លែ ពាក់ស្លាកលេខ ក្រ.ព្រះសីហនុ 2A-1140 បានធ្វេីដំណេីរមកពីក្រោយបុកចំពីហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តហាយឡែនឌ័រខូចខាតទ្វាមួយចំហៀង រីឯរថយន្តម៉ាកសឿប រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ក្នុងករណីគ្រោះថ្នាក់ចរាចណ៍ខាងលេីនេះ មិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះឡេីយ តែពួកគេដោះស្រាយគ្នាមិនចេញ ដោយជជែកយកតែត្រូវរាងៗខ្លួន ។  ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយតាមក្រោយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner