ឡានគេចតចោលសុខៗជិះម៉ូតូមកបុកគូទឡានស្លាប់រួមជាមួយលុយជាប់ខ្លួន៥០០០ដុល្លារ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ធំ៖ ស្លាប់យ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកគូទរថយន្ត ដឹកទំនិញក្រុមហ៊ុនមួយគ្រឿង ដែលម្ចាស់គេចតចោលក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង២ និង២០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅចំនុចព្រំប្រទល់ ភូមិតាញ៉ោក និងភូមិបន្ទាយយោមរាជ ឃុំប្រាសាទស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមការឲ្យដឹងពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តកូរ៉េឃ្លុបដឹកទំនិញមួយគ្រឿង បានចតចោលនៅស្ងៀមមួយកន្លែង ក្បែរចិញ្ចើមផ្លូវ ពាក់ស្លាកលេខ ភ្នំពេញ 2S-8643 ទ្រុងពណ៌សរ ឆ្នូតខៀវ ក្នុងពេលនោះ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងពាក់ស្លាកលេខ កំពង់ធំ 1G-7458 ដែលបើកបរដោយឈ្មោះ ចិត្ត បានជិះយ៉ាងលឿន មកបុកពីក្រោយឡានបណ្តាលដួកបែកក្បាលស្លាប់កណ្តាលថ្នល់ ។

ប្រភពព័ត៌មាន ជនរងគ្រោះឈ្មោះ ចិត្ត រស់នៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ ចំណែកតៃកុងឡានមិនបានរត់គេចនោះទេ ដោយសំអាងថាខ្លួនមិនបានធ្វើខុស មុនពេលគ្រោះថ្នាក់ តែកុង ឡានចតសម្រាកបត់ជើងតូច តែពេលដែលត្រៀមនឹងឡើងរថយន្តដើម្បីបន្តដំណើរទៅទៀតនោះស្រាប់តែមានម៉ូតូបុករថយន្តរបស់ខ្លួនពីខាងក្រោយដោយមិនដឹងខ្លួន ។

តាមការអះអាងរបស់សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុនោះនគរបាលចរាចរណ៍បានពិនិត្យក្នុងហេតុការណ៍នេះរកឃើញថា  ជនរងគ្រោះមានលុយជាងប្រាំពាន់ដុល្លារអាមេរិក បានដាក់ជាប់តាមខ្លួន ដូច្នេះវត្ថុតាងរួមមានម៉ូតូជនរងគ្រោះមួយគ្រឿង និងរថយន្តបង្ករមួយគ្រឿងទៀតត្រូវបាននគរបាលចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់ បញ្ហាភាគីទាំងសងខាងខុសឬត្រូវទុកឲ្យសមត្ថកិច្ចដោះស្រាយតាមនិតិវិធីនៃច្បាប់ទៅចុះ ៕ ដោយ ប៊ុន រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner