កូវីដ១៩៖ ថៃរកឃើញឆ្លងថ្មីជាង៣ពាន់នាក់ទៀត ស្លាប់២៩នាក់

ថៃ ​នៅ​ថ្ងៃសៅរ៍​ ​ទី​១​២​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​នេះ​ ​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​ ​៣​,​២​៧​៧​ករណី​បន្ថែម​ទៀត​ ​នៅ​ក្នុងរយៈពេល​ ​២​៤​ម៉ោង​ចុងក្រោយ​នេះ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ ​Bang​kok ​Post​។​

ប្រភពថា បាន​គូស​បញ្ជាក់​ប្រាប់​ថា​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​នេះ​ ​មាន​២​,​៣​៨​៥​ករណី​ ​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ប្រជាជន​ទូទៅ​ ​ខណៈ​ ​៨​៩​២​ករណី​ទៀត​ ​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​អ្នកទោស​តាម​ពន្ធ​នាគា​រ​។​

​ក្រៅពី​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​នេះ​ ​អ្នកជំងឺ​ចំនួន​ ​២​៩​នាក់​បន្ថែម​ទៀត​ ​ក៏​ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​ផង​ដែរ​ ​នៅ​ក្នុងរយៈពេល​ ​២​៤​ម៉ោង​ចុងក្រោយ​នេះ​ដូចគ្នា​ ​ហើយ​អ្នកជំងឺ​ចំនួន​ ​៥​,​២​៧​៣​នាក់​ផ្សេងទៀត​ ​ទើប​តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​ ​ក្រោយ​ជាសះស្បើយ​។​

​គួរ​បញ្ជាក់​ថា​ ​បើ​គិត​ចាប់តាំង​ពី​ជំងឺ​ ​CO​V​I​D​-19 ​បាន​ឆ្លង​រីក​រាលដាល​ចូល​មកដល់​ជាលើកដំបូង​ ​កាលពីដើម​ឆ្នាំ​២​០​២​០​ ​រហូតមក​ទល់​ពេលនេះ​ ​ប្រទេស​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​ ​១​៩​៣​,​១​០​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ​១​,​៤​៣​១​នាក់​ ​និង​អ្នក​ជាសះស្បើយ​ ​១​៥​០​,​២​៧​១​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner