ក្រុមស្វីស និង វែល ចែកគ្នា១ពិន្ទុម្នាក់ ក្រោយស្មើគ្នា ១ទល់១

ក្រុមជម្រើសរើសជាតិស្វីស បានត្រឹមស្មើគ្នា ១ទល់១ ជាមួយ វែល ក្នុងពូល A ខណៈរីពូល B វិញក្រុម Denmark ប៉ះ Finland នៅម៉ោង២៣:០០, ឯក្រុម Belgium ប៉ះ Russia នៅម៉ោង២រំលងអាធ្រាត ព្រឹត្តការណ៍ UERO ២០២០ ។


ក្រុមស្វីស បានដាក់សម្ភាធយ៉ាងខ្លាំងលើក្រុម វែល នៅវគ្គទីមួយ តែមិនអាចរកគ្រាប់បាល់បាន បញ្ចប់វគ្គទី១ លទ្ធផលស្មើគ្នា ០ទល់០ ។ ចូលវគ្គទី២ លេងបានតែ៤នាទី គឺនៅនាទីទី៤៩ កីឡាករស្បែកខ្មៅ Embolo បានតែតបញ្ចូលទីពីការបញ្ជូនបាល់យ៉ាងល្អពីកីឡាករ Shaqiri ប៉ុន្ទែនៅនាទីទី៧៤ ខ្សែប្រយុទ្ធ Kris Moore តាមស្មើអោយ ក្រុមវែលវិញ ពីការបញ្ជូនបាល់ របស់កីឡាករ Morrell ។ លទ្ធផលនេះបានធ្វើក្រុមបញ្ចប់ទៅដោយចែកគ្នាម្នាក់១ពិន្ទុ ក្នុងពូល A ដោយក្រុមអ៊ីតាលី លេខ១ មាន៣ពិន្ទុ ស្វីស និងវែល មួយពិន្ទុដូចគ្នាឈរលេខ២ ឯតួគី លេខ៤ សូន្យពិន្ទុ ។


គួរបញ្ជាក់ថា ប្រកួតបន្ទាប់ ក្រុម តួគី ប៉ះ វែល នៅថ្ងៃទី១៦ ខែមិថុនា ម៉ោង២៣:០០ ឯក្រុមស្វីស ត្រូវប៉ះ អ៊ីតាលី ថ្ងៃទី១៧ ម៉ោង២រំលងអាធ្រាត ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner