ឆេះផ្ទះបាយក្នុងបុរីពិភពថ្មីគួរស្រូវ ផ្អេីលដល់អ្នកជិតខាងនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍

ភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះផ្ទះបាយមួយកន្លែងនៅក្នុងបុរីពិភពថ្មីគួរស្រូវ ក្បែរនិងផ្លូវជាតិលេខ២ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ដោយធ្វេីឲ្យមានការភ្ញាក់ផ្អេីលដល់អ្នកជិតខាងជួយអន្តរាគមន៍ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ ២០២១ ។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុ រូបគាត់បានចូលផ្ទះបាយដោតភ្លេីងកំដៅម្ហូប រួចក៏មកមុខផ្ទះវិញដោយភ្លេចបិតភ្លេីង ។ មួយសន្ទុះក្រោយមកស្រាប់តែមានផ្សែងហុយទ្រលោមចេញពីផ្ទះបាយ ហេីយក៏ស្រែកឆឡោឲ្យអ្នកជិតខាងជួយ បាញ់ពន្លត់ ដោយអ្នកខ្លះយកទឹកជះ អ្នកខ្លះយកបំពង់ពន្លត់អគ្គីភ័យបាញ់ ពន្លត់ ព្រមទាំងទាក់ទងទៅអាជ្ញាធរមូលដ្ឋានឲ្យយករថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ផងដែរ ។

បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋនៅត្រង់ចំណុចខាងលេី អាជ្ញាធរខណ្ឌដង្កោ និងក្រុមហ៊ុនស្រាបៀរកម្ពុជា បានចេញរថយន្តពន្លត់អគ្គីភ័យទៅជួយអន្តរាគមន៍បាញ់ពន្លត់ តែពេលទៅដល់បងប្អូនប្រជាពលរដ្ឋបានបាញ់រលត់ទៅវិញជាស្ថាពរទៅហេីយ ដោយខូចខាតសម្ភារៈផ្ទះបាយមួយចំនួនតូចប៉ុណ្ណោះ ហេីយក៏មិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋផងដែរ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner