រដ្ឋបាលខេត្តកំពតបានបញ្ជាក់ថាអ្នកជំងឺកូវីដ-១៩ ម្នាក់ស្លាប់ដោយជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងគាំងបេះដូង

អត្ថបទដោយ៖
ធី ដា

អាជ្ញាធរខេត្តកំពត នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសពីករណីស្លាប់ជនជាតិខ្មែរចំនួន០១នាក់ អាយុ៦៨ ឆ្នាំ កំពុងសម្រាកនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅវិទ្យាល័យព្រះបិតាជាតិ បានទទួលមរណភាព។ គ្រូពេទ្យបានបញ្ជាក់ថាបុរសនោះ បានដួលស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយសារដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺគាំងបេះដូង។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner