អង់គ្លេស យកឈ្នះក្រូអាត ១-០ នៅ Euro 2020
អត្ថបទដោយ៖
ចាន់ វិចិត្រ

ក្រុមតោកំណាចអង់គ្លេស ឈរកំពូលតារាងនៃពូល D ជាបណ្តោះអាសន្ន ក្រោយយកឈ្នះក្រូអាត ១-០ ប្រកួតដំបូងនៅ Euro 2020 នារាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ នាកីឡដ្ឋាន Wembley ដែលស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស។

ខ្សែប្រយុទ្ធ Raheem Sterling មកពីក្លិបក្នុងស្រុក Manchester City ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៥៦ ពីការបញ្ជូនរបស់មិត្តរួមក្រុម Kalvin Phillips ៕
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។