កូវីដ៖ ប្រទេសនៅអាស៊ានមួយដឹកវ៉ាក់សាំងទៅចាក់ជូនពលរដ្ឋ ដល់ផ្ទះតែម្តង
ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយ នៅថ្ងៃទី១៤ មិថុនានេះថា ខណៈប្រទេសឥណ្ឌូនេស៊ីកំពុងប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ១៩យ៉ាងខ្លាំងនោះ ទីក្រុងមួយឈ្មោះ ប៉េកាន់បារូ នៅលើកោះស៊ូម៉ាត្រាបានបង្កើនចំនួនឡានក្រុងទ្វេដងនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។
ឥណ្ឌូនេស៊ីកំពុងត្រៀមខ្លួនសម្រាប់ការកើនឡើងករណីឆ្លងវីរុសកូវីដ បន្ទាប់ពីខែមុនដែលមានមនុស្សរាប់លាននាក់ធ្វើដំណើរទៅលេងគ្រួសារនិងមិត្តភក្តិ ក្នុងពិធីបុណ្យសាសនារបស់គេ។
ប៉េកាន់បារូបានបង្កើនឡានក្រុងរហូតដល់ចំនួន ១០ គ្រឿង ដឹកវ៉ាក់សាំង១២០០០ ដូស ហើយកំពុងចាក់ឱ្យប្រជាជនបាន ១០០០ នាក់ក្នុងមួយថ្ងៃ៕


លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ