សិក្ខាកាមយោធាកម្ពុជាចំនួន ៧នាក់ បញ្ចប់ការសិក្សាថ្នាក់បច្ចេកទេស Specialist degree ដោយជោគជ័យពីវិទ្យាស្ថានវិស្វកម្មកាំភ្លើងធំ និងកាំជ្រួច សហព័ន្ធរុស្ស៊ី

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី នៅថ្ងៃទី១៣មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា សិក្ខាកាមយោធាកម្ពុជាទាំង៧នាក់នោះរួមមាន ១-លោក ហែម នរៈសត្យា ជំនាញ មីស៊ីល និង កាំភ្លើងធំ, ២-លោក ផុន ណារិទ្ធ ជំនាញ ស៊ីល និង កាំភ្លើងធំ, ៣-លោក កែវ ផល្លី ជំនាញ ស៊ីល និង កាំភ្លើងធំ, ៤-លោក អ៊ឹង មេងលី ជំនាញ ស៊ីល និង កាំភ្លើងធំ, ៥-លោក ឱ សុវណ្ណបញ្ញា ជំនាញ មធ្យោបាយវិទ្យុបច្ចេកទេសកាំភ្លើងធំ, ៦-លោក មាស សុជាត្ថា ជំនាញ ក្រៀងក្រោះ និងឧបករណ៍ឆ្លុះElectro និងទី៧-លោក ងឿន ប៊ុនថេន ជំនាញ ក្រៀងក្រោះ និងឧបករណ៍ឆ្លុះElectro។ សូមបញ្ជាក់ថា សញ្ញាបត្រថ្នាក់ Specialist degree ទាំងអស់ដែលចេញដោយស្ថាប័នអប់រំរុស្ស៊ីគឺមានតម្លៃស្មើនឹងសញ្ញាបត្រថ្នាក់អនុបណ្ឌិតនៅប្រទេសកម្ពុជា។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner