ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
រដ្ឋបាលខេត្តដំបងបានឲ្យដឹងថា នៅថ្ងៃទី១៣មិថុនា ខេត្តបានរកឃើញមនុស្សចំនួន៩នាក់បន្ថែមទៀតវិជ្ជមានជំងឺកូវីដ-១៩។ អ្នកឆ្លងថ្មីនោះ គឺជាអ្នកលក់ដូរ កម្មករ និងបុគ្គលិករោងចក្រមកពីប្រទេសថៃ។ ក្រោយការរកឃើញវិជ្ជមាន ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។ ខេត្តបាត់ដំបងនៅថ្ងៃទី១៣មិថុនាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៣នាក់ផងដែរ។ ខេត្តបាត់ដំបង គិតមកដល់ថ្ងៃទី១៣មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៥៣១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៩៥នាក់ មានអ្នកស្លាប់២នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានាចំនួន៣៣៤នាក់៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕