ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ឧបត្ថម្ភម៉ាស៣ពាន់ និងទឹកអាកុល៩០លីត្រជូនដល់មន្រ្តីនគរបាលចរាចរ និងសណ្តាប់ធ្នាប់សម្រាប់ប្រើប្រាស់អនាម័យបង្ការជម្ងឺឆ្លងវីរុសកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មន្រ្តីគរបាលផែនការងារចរាចរណ៍ និងផែនការងារសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលកំពុងអនុវត្តន៍ការងាររក្សាសន្តិសុខសណ្តាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញ បានទទួលការឧបត្ថម្ភម៉ាសចំនួន៣ពាន់ម៉ាស និងទឹកអាកុល៩០លីត្រ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់សម្អាតអនាម័យនៅពេលចុះបំពេញភារកិច្ចក្នុងការចូលរួមអនុវត្តន៍ វិធានការបង្ការជម្ងឺឆ្លងវីរុសកូវីដ១៩។ គ្រាដែលជម្ងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ បាននិងកំពុងរីករាលដាលជាសកល និងឆ្លងរាលដាលមកលើជនបរទេស និងជនជាតិខ្មែរជាបន្តបន្ទាប់នៅកម្ពុជា។

ការចែកម៉ាស និងទឹកអាកុលជូនដល់មន្រ្តីនគរបាលធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមវត្តមានលោកឧត្តម សេនីយ៍ទោ បេង ដាណារ៉ា  ស្នងការរងទទួលផែនការងារភស្ថុភារ និងហិរញ្ញវត្ថុតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកឧត្តម សេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងទទួលផែនការងារភស្ថុភារ និងហិរញ្ញវត្ថុ បានប្រាប់ឱ្យដឹងថានេះជាការយកចិត្តទុកដាក់  និងគិតគូរខ្ពស់ពីសំណាក់ឯកឧត្តម ឧត្តម សេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរាលរាជធានីភ្នំពេញ ទៅលើបញ្ហាសុខភាពមន្រ្តីនគរបាលក្រោមឱវាទកំពុងអនុវត្តន៍ការងាររក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅពេលដែលមានបញ្ហាជម្ងឺឆ្លងផ្លូវដង្ហើមកូវីដ១៩កំពុងកើតឡើងនៅតាមបណ្តាខេត្តមួយចំនួន និងរាជធានីភ្នំពេញ។

ឯកឧត្តម ឧត្តម សេនីយ៍ឯក ស ថេត ក៏បានណែនាំឱ្យមន្រ្តីនគរបាលក្រោមឱវាទត្រូវចូលរួមការពារបង្ការទប់ស្កាត់ជម្ងឺឆ្លង ផ្លូវដង្ហើមមួយនេះឱ្យបានគត់មុត និងមិនត្រូវធ្វេសប្រហែសនោះឡើយ។ ពោលគឺអនុវត្តអនាម័យជាប្រចាំ ដោយពាក់ម៉ាសនិងលាងដៃជាមួយទឹកអាកុលអនុវត្តទៅតាមការណែនាំឱ្យបានត្រឹមត្រូវរបស់ក្រសួងសុខាភិបាលកម្ពុជា នៅពេលចុះបំពេញភារកិច្ចការងារនៅគ្រប់គោលដៅ និងទីកន្លែងនៅក្នុងរាជធានីភ្នំពេញ៕ ដោយ៖ សំ វិច្ឆិកា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner