ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ចុះពិនិត្យទំនប់ទប់ទឹក និងការងារដាំដុះ របស់កងទ័ពតាមខ្សែត្រៀមជួរមុខព្រំដែន កម្ពុជា.ថៃ

លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចុះពិនិត្យមើលទំនប់ទប់ទឹក និងការដាំដុះដំណាំផ្សេងៗ របស់បងប្អូនកងទ័ពដែលកំពុងឈរជើង នៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ នៃទិសទី១ប្រាសាទព្រះវិហារ។

លោកមេបញ្ជាការ ថ្លែងថា ក្រៅពីភារកិច្ចស្នូល នៅក្នុងកាតព្វកិច្ចការពារជាតិមាតុភូមិ និងរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋហើយនោះ បងប្អូនកងទ័ព ក៏បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះការបង្កបង្កើនផលដាំដុះបន្លែចម្រុះ ចិញ្ចឹមសត្វ ជាលក្ខណៈអង្គភាព និងនៅតាមផ្ទះបងប្អូនគ្រួសារកងទ័ព។

បន្ថែមពីនោះ អង្គភាពបានដាក់ចេញទិសដៅប្រឡងប្រណាំង ទៅលើការកសាងជួសជុល សំណង់អគារ ផ្ទះស្នាក់នៅបន្ថែម លើការងារអភិវឌ្ឍន៍អង្គភាព និងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារទ័ព។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមិថុនា លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានអញ្ជើញចូលរួមអបអរសាទរចំពោះ ការវិលត្រលប់មកកាន់លំនៅដ្ឋានរបស់បងប្អូនពលរដ្ឋ ដែលពាក់ព័ន្ធនិងអ្នកផ្ទុកជំងឺកូវីត-១៩ ដែលអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ទទួលយកដើម្បីធ្វើចត្តាឡីស័កអស់រយៈពេល១៤ថ្ងៃ ពីមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត ថ្ងៃនេះត្រូវបានក្រុមការងារសុខាភិបាល នៃមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត និងក្រុមការងារសុខាភិបាលកងពល អនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ដោយសារពួកគាត់ទាំង១៧នាក់នេះ មិនមានរោគសញ្ញាវីរុស covid-19ឡើយ។

ជាមួយនិងការវិលត្រឡប់មកកាន់លំនៅដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានបន្តធ្វើការអំពាវនាវដល់កងទ័ព ក៏ដូចជាសាធារណជនទាំងអស់ សូមកុំភ្លេចនូវវិធានការ ៣ការពារ ៣កុំ ផងដែរ៕សួនលីណា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner