គ្រួសារអតីតយុទ្ធពលី បានទទួលខ្នងផ្ទះទី១៩២ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត

ខេត្តកំពង់ធំ ៖ គ្រួសារអតីតយុទ្ធពលី មានជីវភាពខ្វះខាត មានជម្រកស្នាក់នៅមិនសមរម្យ បានទទួលផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះលើកទី១៩២ តាមរយៈឯកឧត្តម ទេសរដ្ឋមន្រ្តីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងសាងសង់ដោយ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ជូនលោកស្រីរស់ គៀនរស់នៅ ភូមិប្រតោង ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

នៅរសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ប្រគល់ផ្ទះខ្នងទី១៩២ ជូនលោកស្រី រស់ គៀន ត្រូវជាភរិយាលោក សុខ សំអាត នៅអង្គភាព កងពលធំលេខ១ វរសេនាតូចលេខ១៥ ឈរជើងនៅបន្ទាយលង្វែក ក្នុងខេត្តកំពង់ស្ពឺ បានមរណភាពនៅក្នុងឆ្នាំ1998 ដោយសារជំងឺគ្រុនចាញ់ នៅសម័យសង្គ្រាម ។

លោកស្រី រស់ គៀន អាយុ ៦៩ឆ្នាំ មានសមាជិកគ្រួសារនៅក្នុងបន្ទុក៦នាក់ ស្រី៥នាក់ បានទទួលផ្ទះថ្មីមានទំហំ ៤មX៦ម សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ក្នុងពិធីប្រគល់ផ្ទះថ្មីនេះត្រូវបាន ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ផ្ដល់ជូនបន្ថែម អង្ករ ៥០គីឡូក្រាម មី២កេស ទឹកត្រី១យួរ ត្រីខ១យួរ ទឹកសុទ្ធ០២យួរ និងថវិកាមួយចំនួនផងដែរ ៕ ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner