អប្សរាព្រឹកនេះ ១៥ មិថុនា ២០២១

មាតិការព្រឹក ១៥-មិថុនា-២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

BH1  សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម ៕ …ឃ្លីប…

V3      ក្រសួងសុខាភិបាលរកឃើញអ្នកចាក់វ៉ាក់សាំងទី៣លាន គឺអ្នកស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ នៅខេត្តកណ្តាល, សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាចំនួន១០លានរៀល ៕…អានផ្ទាល់

V6      សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-លក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ ៕…អានផ្ទាល់

V5      ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ នៅខណ្ឌកំបូល នឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែមិថុនា នេះតទៅ ។ ទីតាំងចំនួន២ គឺសាលាបឋមសិក្សាកន្ទោក និងវត្តកំបូល។ នឹងត្រូវបាន រដ្ឋបាលខណ្ឌកំបូល ដាក់ឲ្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ (ស៊ីណូវ៉ាក់) ជំហានទី២ ដូសទី២ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលនៅសេសសល់ក្នុងភូមិសាស្ដ្រខណ្ឌកំបូល ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខណ្ឌកំបូល៕…ចប់

V8      របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,៣០៥,៣៤៤នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៩៩៤,៩៨៥នាក់ ខណៈចាក់លើកទី២ បានចំនួន ១,១៦៤,៦៧៧នាក់៕…ចប់

V6      សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-លក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ ៕…អានផ្ទាល់

C7     រដ្ឋមន្ត្រីទេសចរណ៍បញ្ជាក់ថា ចុងសប្តាហ៍ទី២ នៃខែមិថុនា កម្ពុជាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៧ម៉ឺននាក់ ៕…អានផ្ទាល់

D8     ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មី៣ ទុនវិនិយោគជិត១៥លានដុល្លារ ៕…អានផ្ទាល់

V9      អូស្រ្តាលី ប្តេជ្ញាបន្តជួយកម្ពុជាលើដំណើរការរៀបចំសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ៕…អានផ្ទាល់

វគ្គទី២៖សុវត្ថិភាពសង្គម

BH7  រថយន្តពន្លត់អគ្គិភ័យ ទម្លុះជញ្ជាំង២គ្រឿង ត្រូវបានប្រគល់ជូន នាយកដ្ឋាន និងការិយាល័យជំនាញពន្លត់អគ្គិភ័យ ៕ …ឃ្លីប…

BH2  ក្រសួង​ពាណិជ្ជកម្ម​ ដាក់ឱ្យ​អនុវត្ត​ ប្រព័ន្ធ​ស្វ័យ ប្រវត្តិកម្ម​ជា​ផ្លូវការ​ សម្រាប់​ការស្នើសុំវិញ្ញាបនបត្រ ​បញ្ជាក់​ដើម​កំណើត​ទំនិញ C.O ទម្រង់ A.H.K ដើម្បី​សម្រួល ​ដល់​ការនាំចេញ ​ទំនិញ​​ទៅ​ទីផ្សារ​អាស៊ាន និង​ហុងកុង ៕ …ឃ្លីប…

D6     អាជ្ញាធរក្រុងច្បារមន ព្រមានផាកពិន័យលើក្រុមអ្នកចោលសំរាមនៅទីតាំងក្បែរសាលារៀនវត្តចំណារ៕…អានផ្ទាល់

D9     កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញល្បាតត្រួតពិនិត្យ និងអនុវត្តចាត់វិធានការចំពោះទីតាំងប្រកបអាជីវកម្ម  ផ្ទុយពីវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាល៕…អានផ្ទាល់

V4      អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះទៅទាំងយប់ដើម្បីត្រួតពិនិត្យ និងបើកលុយឲ្យកម្មករសិន បន្ទាប់ពីឃាត់ខ្លួនអ្នកម៉ៅការ KMB ដែលមិនបើកលុយឲ្យពួកគាត់ ៕…អានផ្ទាល់

ខេត្តព្រះសីហនុ

D1     អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននាំយកថវិការបស់រោងចក្រ សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩៕…អានផ្ទាល់

ខេត្តរតនគិរី

BH6  រដ្ឋបាលខេត្តរតនគិរី រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ៣នាក់ ទៀត ៕ …អានផ្ទាល់…

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តកំពត

BH5  អភិបាលខេត្តកំពត ជំរុញឲ្យមន្ត្រីជំនាញ និងអាជ្ញាធរ ត្រូវកាត់ដីចេញ ពីបញ្ជីសារពើភណ្ឌ ជូនពលរដ្ឋ និងមន្ត្រីរាជការ ឲ្យឆាប់រហ័ស ៕ …ឃ្លីប…

ខេត្តកោះកុង

BH4  ឯកឧត្តម ស្រ៊ុន ដារិទ្ធិ ចុះពិនិត្យទីតាំង ស្នើសូមវិនិយោគគម្រោង អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ខ្នាតតូច ចំនួន៣គម្រោង ក្នុងដែនជម្រកសត្វព្រៃតាតៃ៕ …ឃ្លីប…

ខេត្តពោធិ៍សាត់

BH3  កាកបាទក្រហមកម្ពុជា រៀបចំពិធីប្រគល់-ទទួលផ្ទះ ជំហានទី១ ចំនួន៥០ខ្នង ជូនអតីតយុទ្ធជនកម្ពុជា ក្រីក្រ នៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៕ …ឃ្លីប…

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តបន្ទាយមានជ័យ

D2     ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា បក្សប្រជាជនកម្ពុជាស្រុកមង្គលបូរី ៕…អានផ្ទាល់

D3     ក្រុមហ៊ុនsmart ឧបត្ថមអំណោយមនុស្សធម៍ដល់ប្រជាពលរដ្ឋទីទាលក្រចំនួន២០០គ្រួសារ នៅក្នុងឃុំគោក បាល្លង័ ស្រុកមង្គលបូរី ៕…អានផ្ទាល់

ខេត្តព្រះវិហារ

C4     ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ចុះពិនិត្យទំនប់ទប់ទឹក និងការងារដាំដុះ របស់កងទ័ពតាមខ្សែត្រៀមជួរមុខព្រំដែន កម្ពុជា.ថៃ៕…អានផ្ទាល់

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

——–សូមជូន បទយកការណ៍

R49    តើលោកអ្នក ដឹងទេថា Black Soldier Fly មានប្រយោជន៍យ៉ាងណា? Black Soldier Fly គឺជាប្រភេទរុយទាហ៊ានខ្មៅម្យ៉ាងដែលមានពូជពីបរទេស និងសំបូរទៅដោយប្រូតេអ៊ីចិញ្ចឹមខ្ពស់បំប៉នទៅសត្វអោយឆាប់ធំធាត់លឿន។ ម្ចាស់កសិដ្ឋានចិញ្ចឹមរុញនៅរាជធានីភ្នំពេញថា «របរចិញ្ចឹមរុយ»ជាប្រភពផ្តល់ ចំណី និងចំណូល មិនចេះរីងស្ងួត និងមានផលចំណេញច្រើន៕…ឃ្លីប…(11:35)

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃ៦កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១៕…អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner