ខ្វះការប្រុងប្រយ័ត្ន!! បុរសម្នាក់រថយន្តដឹកទំនិញធុនធំបុកគូទរថយន្តទំនេីប Mazda នៅស្ទុបចំការមន រងការខូចខាត

 ភ្នំពេញ  ៖  បុរសម្នាក់បេីករថយន្តដឹកទំនិញធុនធំមិនប្រយ័ត្ន  បានជ្រុលទៅបុករថយន្តស៊េរីទំនេីប  Mazda ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ  បង្កការកក់ស្ទះចរាចរណ៍ដល់អ្នកដំណេីរកាលពីវេលាម៉ោង៨  និង៤០នាទីយប់  ថ្ងៃទី១៤  ខែមិថុនា  ឆ្នាំ ២០២១  នៅចំណុចស្ទុបចំការមន  តាមបណ្ដោយផ្លូវសុធារស  កែងផ្លូវព្រះនរោត្ដម  ក្នុងសង្កាត់ទន្លេបាសាក់  ខណ្ឌចំការមន  រាជធានីភ្នំពេញ  ។ 

  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា  មុនកេីតហេតុ  រថយន្តស៊េរីទំនេីប  Mazda ពណ៌សំបកឪឡឹក  ពាក់ស្លាកលេខភ្នំពេញ  2AB-8801 បេីកបរដោយបុរសម្នាក់ជាជនជាតិចិន  ធ្វេីដំណេីរតាមបណ្ដោយផ្លូវសុធារស  ពិសដៅពីកេីតមកលិច  ខណៈមកដល់ចំណុចកេីតហេតុក៏ឈប់ស្ទុប  ពេលនោះក៏មានរថយន្តបង្ក NiSSAN ចង្កូតស្ដាំ  ពណ៌ស  ប្រភេទដឹកទំនិញធុនធំ  បេីកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ  ធ្វេីដំណេីរស្របទិសគ្នា ហេីយបុកពីក្រោយពេញទំហឹង  បណ្ដាលឲ្យបែកកញ្ចក់និងក្រពិតកាង  រងការខូចខាតយ៉ាងដំណំ  តែមិនប៉ះពាល់ដល់មនុស្សឡេីយ  ។ 

   ក្នុងករណីខាងលេីនេះក៏មានការកក់ស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋជាខ្លាំង ផង ក្រោយមកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហេីយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ  រង់ចាំភាគីទាំងសងខាងដោះស្រាយគ្នានាពេលក្រោយ  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner