អេស្ប៉ាញ ចែកគ្នាម្នាក់១ពិន្ទុជាមួយស៊ុយអែតនៅ Euro 2020

អត្ថបទដោយ៖
សារ៉ាន ទីងី

អតីតក្រុមជើងឯកពាន Euro ៣សម័យកាល គោជល់អេស្ប៉ាញ ស្មើគ្នាជាមួយ ស៊ុយអែត នៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Seville ប្រទេសអេស្ប៉ាញ ។

ក្រុមរបស់លោក Luis Enrique បានខ្ជះខ្ជាយគ្រាប់បាល់ក្នុងការស្វែងរក ៣ពិន្ទុដំបូងប្រចាំពូល ដ្បិតស្លូវ៉ាគី រកបាន ៣ពិន្ទុឈរនៅកំពូលតារាងបណ្តោះអាសន្ន នៅពេលយកឈ្នះប៉ូឡូញ ២-១ ដែលនៅសល់សមាជិកតែ ១០នាក់។

នៅវគ្គទី១ អេស្ប៉ាញមានការប៉ះបាល់ដល់ទៅ ៤១៩ដង ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានក្នុងយុទ្ធនាការជើងឯកអឺរ៉ុបនេះ ដែលរៀបចំឡើងបាន ១៦សម័យកាលមកហើយគិតចាប់តាំងពីឆ្នាំ១៩៦០ និងមានរយៈពេល ៤ឆ្នាំម្តង។
គួរបញ្ជាក់ថា ២ប្រកួតផ្សេងទៀត ស្លូវ៉ាគី ២ទល់១ ប៉ូឡូញ , ក្រុមស្កុតលែន ០ទល់២ ក្រុមឆេក ។

១ប្រកួតបន្ទាប់របស់អេស្ប៉ាញ នឹងត្រូវប៉ះប៉ូឡូញនៅក្នុងទីក្រុង Seville នាថ្ងៃទី១៨ ខែមិថុនា ស្របពេលស៊ុយអែត ត្រូវប៉ះស្លូវ៉ាគី ដែលបានយកឈ្នះប៉ូឡូញ ២ទល់១ គួរឲ្យភ្ញាក់ផ្អើលនៅថ្ងៃជាមួយគ្នានោះដែរ ស្ថិតនៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner