ក្រុមអ្នកម្តាយមនុស្សធម៌ ខេត្ង្តបាត់ដំបង បាននាំយកខោ អាវ កាបូប សម្ភារៈសិក្សាមួយចំនួន និង កង់ ១៥០កង់ ចែកជូនដល់សិស្សានុសិស្សក្រីក្រជួបការលំបាកខ្លាំង ក្នុងឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

  ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ហុង ផានី ងួន រតនៈ និងជាតំណាងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញ
ជាអធិបតី ចែកកង់ចំនួន១៥០កង់ សំលៀកបំពាក់ខោអាវសិស្សានុសិស្ស កាបូបនិង សម្ភារៈសិក្សាមួយចំនួនដល់សិស្សក្រីក្រ សរុប៥១២នាក់។ ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សាព្រះផុស ដែលស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៦ខែមីនាឆ្នាំ២០២០ ម្សឹលម៉ិញនេះ។

        នៅក្មុងពិធីនេះ ក៏មានវត្តមាន លោកជំទាវជាភរិយាថ្នាក់ដឹកនាំ លោកស្រី ដែលជាម្ចាស់អំណោយផ្ទាល់ និងជាសមាជិកក្រុមអ្នកម្តាយមនុស្សធម៌ខេត្តបាត់ដំបង បានចូលរួមផងដែរ។

      តាមរយៈសកម្មភាពអ្នកម្តាយមនុស្សធម៌ខេត្តបាត់ដំបង ដែលមានលោកជំទាវ ញ៉ែម សាខន ជាភរិយា សម្តេចក្រឡាហោម ស ខេង និងជាប្រធានកិត្តិយស ព្រមទាំងលោកជំទាវដែលជាភរិយាថ្នាក់ដឹកនាំខេត្ត លោកឧកញ៉ា អ្នកតំណាងរាស្ត្រ និងពីស្ថាប័ន មន្ទីរជុំវិញខេត្ត។លោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានសម្តែងនូវការអរគុណនិងដឹងគុណចំពោះការយកចិត្តទុកដាក់និងកាយវិការមនុស្សធម៌ពីក្រុមអ្នកម្តាយមនុស្សធម៌ក្នុងថ្ងៃនេះ ក្នុងការជួយដល់សិស្សនុសិស្ស ដែលមានជីវភាពក្រីក្រ និងកំពុងជួបការលំបាកខ្លាំងនៅក្នុងស្រុកគាស់ក្រឡនេះ។

      ថ្លែងក្នុងឱកាសចែកកង់ ដល់ សិស្សានុសិស្សដែលក្រីក្រនិងជួបការលំបាកខ្លាំងចំនួន១៥០នាក់និងចែកសំលៀកបំពាក់ កាបូប សម្ភារៈសិក្សាដល់
សិស្សានុសិស្ស៥១២នាក់ ក្នុងស្រុកគាស់ក្រឡ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសម្តែងនូវការអរគុណចំពោះទឹកចិត្តនិងសកម្មភាពមនុស្សធម៌កន្លងមក ដែលក្រុមអ្នកម្តាយមនុស្សធម៌ខេត្ត បានធ្វើសកម្មភាពនៅតាមបណ្តាស្រុកកន្លងមក។ ហើយនៅថ្ងៃនេះក្រុមអ្នកម្តាយមនុស្សធម៌ខេត្ត ក៏បានពាំនាំនូវសម្ភារៈសិក្សា កង និងថវិកាមួយចំនួន ដើម្បីជាការឆ្លើយតបទៅនិងសំណើរសំណូបពររបស់ក្មួយៗលោកគ្រូអ្នកគ្រូនៅទីនេះ តាមរយៈ លោកអភិបាលស្រុក ដែលបានស្នើសុំកន្លងមក។ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានចាត់ទុកសកម្មភាពបែបនេះ គឺ៖ជាសកម្មភាពមនុស្សធម៌ល្អណាស់ដែលបានចែករំលែកនូវក្តីស្រឡាញ់ ការចែករំលែកនូវធនធានដល់អ្នកដែលខ្វះខាតជួបនូវការលំបាកពិតប្រាកដ ជាពិសេសទៀតនោះគឺបានយកចិត្តទុកដាក់ជួយដល់ក្មួយៗសិស្សានុសិស្សនៅទីនេះ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ជួយសម្រាលបន្ទុករបស់រដ្ឋបាលខេត្តនិងអាជ្ញាធរស្រុកបានមួយចំណែកក្នុងការជួយស្តានិងរួមចំណែកក្នុងការអភិវឌ្ឍនូវវិស័យធនធានមនុស្សនៅកម្ពុជាហើងនិងជួយដល់ក្មួយៗនៅទីនេះដែលជាទំពាំងស្នងឫស្សីសម្រាប់បន្តវេននៅថ្ងៃអនាគត
។

      ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់នៅក្នុងស្រុកគាស់ក្រឡ នេះ ដែលបានលះបង់
ក្នុងការមករស់នៅដើម្បីបង្រៀនក្មេងៗក្មួយៗនៅទីនេះ។ជាមួយគ្នានេះផងដែរឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ ត្រូវរស់នៅប្រកបដោយអនាម័យ រស់នៅស្អាត ហូបស្អាត ដើម្បីបញ្ចៀសពីការចម្លងមេរោគកូវីដ-១៩ដែលកំពុងតែរាតត្បាតលើពិភពលោក។ ឯកឧត្តមក៏បានសំណូមពរយ៉ាងទទូច សុំឲ្យប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវលើកកម្ពស់ក្នុងការថែរក្សា សុខភាព អនាម័យចំពោះខ្លួនម្នាក់ៗ ហើយអ្វីដែលផ្តោតសំខាន់គឺការប្រឆាំងនិងទប់ទល់ជាមួយកូវីដ-១៩ឲ្យបានដាច់ខាត តាមប្រការណែនាំសំខាន់ៗពីក្រសួងសុខាភិបាលកម្ពុជា និងការផ្សព្វផ្សាយពីការថែទាំសុខភាពអនាម័យ តាមរយៈការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ទឹកសម្អាតដៃ ឲ្យបានញឹកញាប់។ ហើយបើមានបញ្ហាសុខភាព ឆាប់ប្រញាប់ប្រញាល់រួសរាន់ទៅកាន់មណ្ឌលសុខភាពរដ្ឋ នៅក្បែរលំនៅដ្ឋានរបស់ខ្លួន ដើម្បីពិនិត្យ ពិគ្រោះ និង ព្យាបាលជម្ងឺឲ្យបានទាន់ពេលវេលា ដោយមិនត្រូវធ្វេសប្រហែសនោះទេ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner