ខេត្តមណ្ឌលគិរី ត្រួតពិនិត្យអ្នកដំណើរគ្រប់គ្នា ដែលធ្វើដំណើរចូលមកកាន់ខេត្ត
មណ្ឌលគិរី៖ ទោះបីជាខេត្តមណ្ឌលគិរី គ្មានករណីកើតឡើងដោយសារវីរុសCovid19យ៉ាងណាក្តី តែខេត្តមួយនេះ ត្រូវគេរាយការណ៍មកថា កំពុងអនុវត្តន៍វិធីទប់ស្កាត់ ដោយពិនិត្យលើអ្នកដំណើរទាំងអស់ដែលជិះចូលមកក្នុងទឹកដីខេត្ត ពិសេសភ្ញៀវបរទេសនោះតែម្តង។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៦មីនា ឆ្នាំ២០២០ នៅចំណុចគោលដៅជាប់ព្រុំប្រទល់ខេត្តក្រចេះ មណ្ឌលគិរី កម្លាំងចម្រុះរបស់នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តមណ្ឌលគិរី នៅចំណុចភូមិ ឆ្នែងឃុំស្រែខ្ទុមស្រុក កែវសីមា បានធ្វើការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនឹងបទបញ្ជាថ្មី នូវករណីសង្ស័យ ដើម្បីពិនិត្យមើលកំដៅ ទៅលើនាក់ធ្វើដំណើរចូលមកខេត្តមណ្ឌលគិរី លើរថយន្ត ដែលជា ជនជាតិបរទេស នឹងជនជាតិខ្មែរអ៊ីស្លាម។

ក្នុងសកម្មភាពនោះ ដឹកនាំបទបញ្ជា ផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ត្រី ចាន់ ទិត្យ ស្នងការរងខេត្តមណ្ឌលគិរី។
សមភាពនឹងសកម្មភាពចូករួមមាន៖
– មន្ត្រីនគរបាលចរាចរណ៍០៤រូប
– កងកម្លាំងអន្តរាគមន៍ ០៦រូប
– នគរបាលអន្តោប្រវេសន៍ ០៣ រូប
– កងកម្លាំងអាវុធហត្ថខេត្ត ០៤ រូប
– លោកប្រធានមន្ទីរសុខាភិបាលខេត្ត បុគ្គលិកពេទ្យជំនាញ ៥នាក់
– មន្តី្រមន្ទីរសាធារណការ ១នាក់

កម្លាំងចម្រុះសរុបរួម ចំនួន ២៤ រូប ដែលបានធ្វើការចុះអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងអនុវត្តន៍បទបញ្ជាថ្មី ករណីត្រួតពិនិត្យ ជនជាតិ ម៉ាឡេស៊ី និងជនជាតិខ្មែរឥស្លាម ក្នុងករណី សង្ស័យផ្ទុកជំងឺ Covid 19 ជាប្រចាំ ដែលធ្វើដំណើរលើរថយន្ត គ្រប់ប្រភេទចូលមកទឹកដីនៃខេត្តមណ្ឌលគិរី។

ចំពោះច្រកទ្វាទ្វេភាគីទាំងបី ដែលមានការចេញចូលរវៀងពលរដ្ឋកម្ពុជា និងវៀតណាម ក៏មានការដាក់មន្ត្រីសុខាភិបាលត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ផងដែរ។ ទោះជាយ៉ាងណា នៅពុំទាន់មានសេចក្តីរាយការអំពីករណីសង្ស័យពីវីរុសដ៏សាហានេះ ក្នុងខេត្តភាគឦសាននេះនៅឡើយ គិតត្រឹមថ្ងៃទី១៦មីនា៕ ដោយ៖ សាត ចាន់បុត្រ

