ឃ្លាំងស្តុករថយន្តរបស់ក្រុមហ៊ុន Mitsubishi ស្ថិតនៅក្បែរស្ពានអាកាសផ្សារដីហុយ បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានមានគ្រោះអគ្គីភ័យឆាបឆេះរថយន្តថ្មីៗជាច្រើនគ្រឿងនៅវេលាម៉ោងប្រមាណ ០៣ : ១០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ។

អត្ថបទដោយ៖
Kien Sereyvuth

ភ្លាមៗនោះ ក៏មានវត្តមានរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានដឹកនាំកម្លាំងសមត្ថកិច្ច និងមានកិច្ចអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចរបស់ការិយាល័យនគរបាលពន្លត់ និងសង្រ្គោះអគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ប្រចាំគោលដៅមូលដ្ឋានខណ្ឌសែនសុខ ដាក់រថយន្តចុះបាញ់ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់ជាច្រើនគ្រឿងផងដែរ ។

មកដល់វេលាម៉ោង ០៥ល្ងាចថ្ងៃដដែលនេះ អគ្គីភ័យមិនទាន់បានរលត់ទាំងស្រុងទេ ហើយកម្លាំងសមត្ថកិច្ចបានកំពុងខិតខំអន្តរាគមន៍បាញ់ពន្លត់គ្រប់ផ្នែកនៃទីតាំងឆេះ ដើម្បីកុំអោយភ្លើងឆេះរាលដាល និងព្យាយាមបាញ់ពន្លត់ផងដែរ ។

វេលាម៉ោងប្រមាណ ០៣ : ១០នាទីរសៀល នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គីភ័យឆេះផ្ទះ-តូបលក់ដូររបស់បងប្អូនប្រជាពលរដ្ឋប្រមាណ ០៥ខ្នង និងខូចខាតទ្រព្យសម្បត្តិមួយចំនួន ប៉ុន្តែមិនបង្កអោយមានប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋឡើយ ។ ភ្លាមៗនោះ ក៏មានវត្តមានរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៌ដាក់រថយន្តបាញ់ពន្លត់ជាច្រើនគ្រឿង ទើបនៅវេលាម៉ោងប្រមាណ ០៩:១០នាទី ភ្លើងបានរលត់ទាំងស្រុង ស្ថិតនៅចំណុចផ្លូវលេខ១៩២៨ (ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងនាមអាជ្ញាធរខណ្ឌ សូមចូលរួមសោកស្ដាយចំពោះបងប្អូនរងគ្រោះក្នុងហេតុការណ៌អគ្គីភ័យដែលកើតឡើងនេះផង និងសូមសំណូមពរដល់បងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងធូបទាន ភ្លើងចង្រ្កាន្ត  និងចរន្តអគ្គិសនីផ្សេងៗ ដើម្បីបង្ការជៀសវាងមានគ្រោះអគ្គីភ័យកើតមានជាយថាហេតុណាមួយបណ្តាលអោយបាត់បង់ទ្រព្យសម្បត្តិបងប្អូនផងដែរ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner