ថៃនឹងប្រើមន្ទីរពេទ្យទើបសង់ថ្មីទុកព្យាបាលតែអ្នកជំងឺកូវីដ១៩ ខណៈដែលខ្លួនរកឃើញ១១៤ករណីហើយ
អត្ថបទដោយ៖
Kien Sereyvuth
ថៃ៖ សារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយនៅថ្ងៃទី១៦ មីនា ២០២០នេះថា រាជរដ្ឋាភិបាលថៃបានបង្កើនវិធានការណ៍ដើម្បីទប់ទល់នឹងវីរុសកូរ៉ូណា ឬ កូវីដ១៩ ប្រសិនបើប្រទេសនេះឈានដល់ “ដំណាក់កាលទី៣”។ នាយករដ្ឋមន្រ្តីថៃក៏ទើបបានលើកឡើងពី “ដំណាក់កាលទី៣” បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃអាទិត្យម្សិលមិញ។
វិធានការដំបូងបង្អស់ ត្រូវប្រើមន្ទីរពេទ្យដែលទើបសាងសង់ថ្មី ដើម្បីព្យាបាលតែអ្នកជំងឺកូវីដ ១៩ ខណៈចំនួនឆ្លងបានលោតឡើងគួរឲ្យភ្ញាក់ផ្អើលដល់ ១១៤ករណី កាលពីម្សិលមិញ។
លោក ប្រាយុទ្ធ នាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងករណីដែលប្រទេសថៃឈានចូល “ដំណាក់កាលទី៣” ដែលប្រជាជនរួមទាំងអ្នកមិនធ្លាប់ធ្វើដំណើរទៅប្រទេសដែលឆ្លងវីរុស ហើយបានឆ្លងជំងឺនេះ គឺត្រូវការមន្ទីរពេទ្យយ៉ាងចាំបាច់មួយ ដោយសំដៅលើមន្ទីរពេទ្យថ្មីមួយ (មាន១០០គ្រែ) ដែលមិនទាន់បើកដំណើរការជាផ្លូវការនៅឡើយ៕ធ.ដ
