លោក ដូណាល់ ត្រាំ ប្រកាសដាក់សហរដ្ឋអាម៉េរិកទៅក្នុងគ្រាអាសន្ន ខណៈចំនួនអ្នកស្លាប់សរុបកើនឡើងជិត៥០នាក់

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់ប្រទេសទៅក្នុងគ្រាអាសន្ននៅថ្ងៃទី១៣ ខែមីនានេះ (ម៉ោងក្នុងតំបន់) ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺសកល COVID-19 នេះបើតាមសារព័ត៌មាន CGTN ។

ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅឯសេតវិមាន លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកនឹងបញ្ចេញកញ្ចប់ថវិកា៥០ពាន់លានដុល្លារ ដែលរូបលោកផ្ទាល់បានពិពណ៌នាថា ជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់រដ្ឋ និង បូរណភាពទឹកដី និងក្នុងតំបន់ ដើម្បីការប្រយុទ្ធរួមគ្នារបស់យើងប្រឆាំងនឹងការរាតត្បាតនៃមេរោគ COVID-19 ។

សូមជម្រាបថា សារព័ត៌មាន CNN ផ្អែកលើប្រភពពីទីភ្នាក់ងារសុខាភិបាលរដ្ឋ និងក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សប្រមាណ២.០៣៣នាក់ត្រូវបានធ្វើតេស្ដិ៍រកឃើញមានផ្ទុកមេរោគ COVID-19 នៅទូទាំងសហរដ្ឋអាម៉េរិក ។ ដោយឡែកបើតាមប្រភពពីរដ្ឋាភិបាល និងមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាម៉េរិកនោះ គិតមកទល់នឹងពេលនេះ មានមនុស្ស៤៨នាក់ ហើយបានបាត់បង់ជីវិតដោយសារមេរោគ COVID-19 ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner