សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការខេត្តបាត់ដំបងប្រមាណ ២,៣០០នាក់ នៅព្រឹកនេះ

អត្ថបទដោយ៖
Kien Sereyvuth

បាត់ដំបង៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ការងារជូនដល់មន្ត្រីរាជការក្នុងខេត្តបាត់ដំបងប្រមាណជា ២,៣០០នាក់។

បើតាមឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង សមាជិក សមាជិកាក្រុមការងារ ព្រមទាំងមន្ត្រីជាន់ខ្ពស់មន្ត្រីរាជរដ្ឋាភិបាលមួយចំនួនទៀត នឹងអញ្ជើញចូលរួមក្នុងកិច្ចសំណេះសំណាលនេះដែរ។

ក្រៅពីនោះមន្ត្រីរាជការក្នុងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៤ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១០២ ព្រមទាំងនាយកសាលាបឋមសិក្សានៅទូទាំងខេត្ត ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចសំណេះសំណាលដ៏កម្រនេះផងដែរ។

អភិបាលខេត្តបាត់ដំបង បានបង្ហាញក្តីរីករាយ ដែលមន្ត្រីរាជការនៅទូទាំងខេត្តទទួលបានការផ្តល់កិត្តិយសដ៏ឧត្តុងឧត្តម ពីសម្តេចតេជោនាយករដ្ឋមន្ត្រីផ្តល់កិច្ចសំណេះសំណាល និងឱវាទផ្សេងៗដោយផ្ទាល់។

ឯកឧត្តម ងួន រតនៈ បានបន្ថែមថា ឱវាទ និងដំបូន្មានទាំងឡាយរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនៅក្នុងជំនួប នឹងបានជាគតិបន្ថែមទៀតដល់មន្ត្រីរាជការក្នុងខេត្តបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការអភិវឌ្ឍខេត្ត ក៏ដូចជាផ្តល់សេវាជូនប្រជាពលរដ្ឋ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner