ចិន​ផ្តល់​អំណោយ​វ៉ាក់សាំង​កូ​វី​ដ​ជូន​វៀតណាម​ ​៥​០​ម៉ឺន​ដូ​ស​

វៀតណាម​បាន​ទទួល​វ៉ាក់សាំង​ ​ស៊ី​ណូ​ហ្វា​ម​ ​ចំនួន​៥​សែន​ដូ​ស​ ​ដែល​បាន​បរិច្ចាគ​ដោយ​ប្រទេស​ចិន​ ​បញ្ជូន​ទៅដល់​ហាណូយ​ហើយ​ ​កាលពី​ថ្ងៃ​ទី​២​០​ ​មិថុនា​ម្សិលមិញ​។​

​ពិធី​ប្រគល់​និង​ទទួល​ក្រោមអធិបតីភាព​ ​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម​ ​Than​h​ ​Long​ ​និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​វៀតណាម​ X​ion​g​ Bo ​។​
​ភាគី​វៀតណាម​បាន​និយាយ​ថា​ ​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម​ពិតជា​អរគុណ​ដោយ​ស្មោះចំពោះ​ជំនួយ​វ៉ាក់សាំង​នេះ​។​ ​លោក​ ​Than​h​ ​Long​ ​បន្ត​ថា​ ​វៀតណាម​សន្យា​ថា​ ​នឹង​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ ​ឲ្យបាន​លឿន​និង​សុវត្ថិភាព​ ​រួម​ទាំង​ការ​ចាក់​ជូន​ពលរដ្ឋ​ចិន​នៅ​វៀតណាម​ ​ពលរដ្ឋ​វៀតណាម​ចង់​ទៅ​ចិន​ ​និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ប្រទេស​ទាំងពីរ​។​

​លោក​ X​ion​g​ Bo ​បាន​លើកឡើង​ថា​ ​ជំនួយ​នេះ​គឺជា​សកម្មភាព​ដ៏​សំខាន់​ចូលរួម​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​បក្ស​ ​និង​ប្រទេស​ទាំងពីរ​ ​ជា​រូបភាព​ច្បាស់លាស់​នៃ​ភាពជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​ចិន​និង​វៀតណាម​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner