លោក វ្លាឌីមៀ ពូទីន ព្រមានថា ស្ថានភាពជំងឺកូវីដ១៩នៅតំបន់ខ្លះនៃប្រទេសរុស្ស៊ីកំពុងវិវឌ្ឍន៍កាន់តែអាក្រក់ទៅហើយ

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ព្រមានថា ស្ថានភាពជំងឺកូវីដ១៩ នៅតំបន់ខ្លះនៃប្រទេសរុស្ស៊ីកំពុងវិវឌ្ឍន៍កាន់តែអាក្រក់ទៅហើយ ស្របពេលដែលអាជ្ញាធរចាប់ផ្តើមអំពាវនាវអោយប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងឡើងវិញ ដើម្បីបង្ការការកើនឡើងនូវករណីឆ្លងថ្មីៗ ។

ប្រធានាធិបតីរុស្ស៊ីរូបនេះបានប្រាប់ទៅសភាជាន់ទាបនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ជាអកុសលការគំរាមកំហែង នៃមេរោគឆ្លងមិនបានថយចុះទេនៅក្នុងតំបន់ជាច្រើន… ស្ថានភាពកាន់តែអាក្រក់ទៅៗ ។

ជាការឆ្លើយតបនោះ អាជ្ញាធររុស្ស៊ីកំពុងព្យាយាមលួងលោម និងបង្ខំប្រជាជនឱ្យចាក់វ៉ាក់សាំងជាមួយការផ្តល់ជូនអ្នកដែលទៅចាក់មានឱកាសឈ្នះរថយន្ត និងផ្ទះថ្មី ខណៈអ្នកដទៃដែលមិនព្រមទៅចាក់វ៉ាក់សាំង អាចនឹងបាត់បង់ប្រាក់ចំណូល និងបណ្តេញចេញពីការងារ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner