បុរសខ្មែរឥស្លាម ២នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ នៅក្រោមដើមកាស្យា ខេត្តកណ្តាល

សេចក្តីរាយការណ៍បានបញ្ជាក់ថា ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចទំនប់សង្កែសោម ស្ថិតក្នុងភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា បុរសទាំង២នាក់ដែលស្លាប់មានឈ្មោះ ម៉ាត់ នសា អាយុ២៨ឆ្នាំ មុខរបរ នេសាទ និងឈ្មោះ ស៊េន ម៉ាអ៊ែល អាយុ១៦ឆ្នាំ មុខរបរនេសាទ។

សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បុរសជនរងគ្រោះទាំង២នាក់បានទៅទាក់សត្វជាមួយនិងឪពុក។ ខណៈពេលមានភ្លៀងធ្លាក់និងខ្យល់ ជនរងគ្រោះបាននាំគ្នាទៅជ្រកទឹកភ្លៀងនៅក្រោមដើមកាស្យា ភ្លាមនោះ ក៏ត្រូវរន្ទះបាញ់ បានបាញ់ចំដើមកាស្យាបណ្តាលអោយជនរងគ្រោះទាំងពីនាក់ស្លាប់ នៅកន្លែងកើតហេតុ។

គិតក្នុង រវាងខែមេសា, ឧសភានិងមកត្រឹមថ្ងៃទី២៣ខែមិថុនានេះ តួលេខមិនទាន់ផ្លូវការ បានបង្ហាញថា ករណីរន្ទះបាញ់ បានសម្លាប់មនុស្ស២០នាក់, ធ្វើឲ្យរបួស ១២នាក់, ស្លាប់គោក្របី១១ក្បាល ក្នុងហេតុការណ៍កើតឡើងក្នុង ខេត្ត ចំនួន១០ គឺ ខេត្តកណ្តាល ,ខេត្តមណ្ឌលគីរី, កំពង់ឆ្នាំង, សៀមរាប, ព្រៃវែង, កំពង់ធំ, ខេត្តបាត់ដំបង, កំពង់ស្ពឺ, ខេត្តក្រចេះ និងខេត្តពោធិ៍សាត់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner