ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពអតីតប្រធានមន្ទីរព័ត៌មាន ខេត្តព្រៃវែង

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំ គណៈប្រតិភូ ក្រសួងព័ត៌មាន និងឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងសមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម អៀង ជេដ្ឋ អតីតប្រធានមន្ទីរព័ត៌មាន ខេត្តព្រៃវែង និងជាសមាជិកក្រុមប្រឹក្សាខេត្ត បានទទួលមរណៈភាព នៅយប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២:៥៤ នាទីយប់ ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគគារពាធ ។ សពឯកឧត្ដម អៀង ជេដ្ឋ ត្រូវបានតម្កល់ទុក ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
នៅក្នុងឱកាសដ៏ក្រៀមក្រំនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការចូលរួម រំលែកទុក្ខ ជាមួយគ្រួសារសព ដែលបានបាត់បង់ឯកឧត្តម ដែលត្រូវជាប្តី ជាបិតា ជាតា ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៍ សណ្ដោះប្រណី ចំពោះកូនចៅគ្រប់រូប និងជាបិតាក្មេក ជាជីតាជាទីគោរពស្រឡាញ់បំផុត របស់ក្រុមគ្រួសារ ។

ដែលជានិច្ចកាល ឯកឧត្តមតែងបានលះបង់ខ្ពស់ ទាំងកម្លាំងកាយចិត្ត និងបញ្ញាស្មារតី ក្នុងការខិតខំប្រឹងប្រែង ធ្វើការងារផ្នែកវិស័យព័ត៌មាន នៅក្នុងខេត្តព្រៃវែង ពេលកន្លងមក បានយ៉ាងល្អប្រពៃ ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍នានា នៅក្នុងខេត្ត ជូនបងប្អូនប្រជាពលរដ្ឋយល់ដឹង ជ្រាបកាន់តែច្បាស់ អំពីព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងខេត្តព្រៃវែង ហើយក៏ជា បីតា ជាតា ក្នុងការបាច់ថែរក្សា កូនប្រុស កូនស្រី តែងតែជំរុញឲ្យកូនចៅបានសិក្សារៀនសូត្រ បានខ្ពង់ខ្ពស់គ្រប់ៗគ្នា ។

ក្នុងឱកាសប្រកបដោយ សមាណទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ឋ ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព័ត៌មាន សូមចូលរួមរំលែក នូវមរណទុក្ខជាមួយ ក្រុមគ្រួសារ ញាតិមិត្តនៃសព ។ ឯកឧត្ដម រដ្ឋមន្ត្រី ក៏សូមបួងសួងឲ្យវិញ្ញាណក្ខន្ធ របស់ ឯកឧត្ដម អៀង ជេដ្ឋ បានទៅសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner