សិក្ខាកាមយោធាកម្ពុជា៣រូប​ បានទទួលបានសញ្ញាបត្រក្រហម ឬសញ្ញាបត្រនិទ្ទេសល្អណាស់ ពីប្រទេសរុស្សី

យោងតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ត្រី ប៉ែន ពិសិដ្ឋ អនុព័ន្ធយោធាកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ីបានអោយដឹងថា ក្នុងឆ្នាំ២០២១នេះ មានសិក្ខាកាមយោធាកម្ពុជា សរុបចំនួន៦៣រូប មកពី១៦គ្រឹះស្ថានឧត្តមសិក្សាជាន់ខ្ពស់ និងសាលាបណ្ឌិតសភាយោធានៃសហព័ន្ធរុស្ស៊ី បានបញ្ចប់ការសិក្សាដោយជោគជ័យ។ លោកបានបន្តថា ក្នុងនោះមានសិក្ខាកាមយោធាកម្ពុជាចំនួន៣ រូបទទួលបានសញ្ញាបត្រក្រហម ឬសញ្ញាបត្រនិទ្ទេសល្អណាស់ថែមទៀត។

និស្សិតយោធាឆ្នើមរបស់កម្ពុជាទាំង៣រូបនោះ គឺ លោកនាយចំណង់ ឡេង គន្ធីសុបញ្ញា សិក្សាជំនាញប្រព័ន្ធបណ្តាញប៉ុស្តិ៍វិទ្យុ មកពីសាលាបណ្ឌិតសភាយោធាវិទ្យុទាក់ទង និងទូរគមនាគមន៍យោធា, លោក នាយចំណង់ ច័ន្ទ សុវណ្ណតារា ជំនាញវិទ្យុទាក់ទងកងទ័ពឆ័ត្រយោង មកពីសាលាបញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆ័ត្រយោង និង លោកនាយចំណង់ អ៊ឹង គឹមហួរ ជំនាញវិស្វករឧទ្ធម្ភាគចក្រ ពីសាលាបណ្ឌិតសភាយោធាទ័ពអាកាស។

សូមជម្រាបថា នៅថ្ងៃទី១៩មិថុនាឆ្នាំ២០២១ សាលាបណ្ឌិតសភាវិទ្យុទាក់ទង និងប្រព័ន្ធទូរគមនាគមន៍យោធារុស្សី បានប្រារព្ធពិធីប្រគល់ សញ្ញាបត្រវិស្វករជំនាញថ្នាក់អនុបណ្ឌិតជូនដល់សិក្ខាកាមយោធាជាតិ-អន្តរជាតិឆ្នាំ២០២១ សរុបជាង៦០០នាក់ ដែលលបានបញ្ចប់វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលដោយជោគជ័យ អស់រយៈពេល៦ឆ្នាំ លើជំនាញបញ្ជូនសារ ក្នុងនោះសិក្ខាកាមកម្ពុជាចំនួន៣រូបផងដែរ។សូមជម្រាបថា យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី ក្នុងខែមិថុនាឆ្នាំ២០២១ មាននិស្សិតនាយទាហានកម្ពុជាជិត៣០រូប ដែលទើបបញ្ចប់ការសិក្សានៅប្រទេសរុស្សី ក្នុងនោះមាន៧នាក់ បានបញ្ចប់ការសិក្សាជំនាញវិស្វកម្ម ដោយជោគជ័យពីបណ្ឌិត្យសភាការពារអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុងSmolensk សហព័ន្ធរុស្ស៊ី ។

នាយទាហានកម្ពុជា២រូបបានបញ្ចប់ការសិក្សាថ្នាក់ Specialist degree ថ្នាក់អនុបណ្ឌិតយោធា ជំនាញវិស្វកម្ម ពីបញ្ជារការវិស្វកម្មយោធាជាន់ខ្ពស់ ទីក្រុងTyumensk សហព័ន្ធរុស្ស៊ី , ២រូបបានបញ្ចប់ជំនាញវិស្វកម្ម ពីបណ្ឌិត្យសភាយោធាសម្ភារៈបច្ចេកទេស ទីក្រុងVolsk សហព័ន្ធរុស្ស៊ី, ២រូបទៀតបញ្ចប់ជំនាញវិស្វកម្ម ពីបណ្ឌិត្យសភាយោធា នៃកងទ័ពការពារវិទ្យុសកម្ម គីមីសាស្រ្ដ និងជីវសាស្រ្ដ ទីក្រុងKostroma សហព័ន្ធរុស្ស៊ី , ៣រូបបានបញ្ចប់ការសិក្សាថ្នាក់ Specialist degree ថ្នាក់អនុបណ្ឌិតយោធា ជំនាញសន្តិសុខ-ហរិញ្ញវត្ថុ ពីសាកលវិទ្យាល័យយោធា នៃក្រសួងការពារជាតិសហព័ន្ធរុស្សី រដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី , ៣រូបទៀត បានបញ្ចប់ការសិក្សាថ្នាក់ Specialist degree ជំនាញវេជ្ជសាស្ត្រ ដោយជោគជ័យពីបណ្ឌិត្យសភាវេជ្ជសាស្រ្តយោធា ទីក្រុងSaint Petersburg សហព័ន្ធរុស្ស៊ី, និង៧ដែលបានបញ្ចប់ការសិក្សាថ្នាក់ បច្ចេកទេស Specialist degree ដោយជោគជ័យពីវិទ្យាស្ថានវិស្វកម្មកាំភ្លើងធំ និងកាំជ្រួច ទីក្រុងផេនហ្សា នៃសហព័ន្ធរុស្ស៊ី។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner