អវកាសយានិកចិនហ្វឹកហាត់ក្រោមទឹក ក្នុងលំនាំនៃភាពគ្មានទម្ងន់នៅក្នុងលំហ សម្រាប់បេសកកម្មស្ថានីយ៍អវកាស Tiangong (មានវីដេអូ)
ចិន៖ អវកាសយានិកចិនទទួលការបណ្តុះបណ្តាលក្រោមទឹក ដោយធ្វើតាមលំនាំនៃភាពគ្មានទម្ងន់នៅក្នុងលំហ សម្រាប់បេសកកម្មស្ថានីយ៍អវកាស Tiangong របស់ប្រទេសចិន ។
ដើម្បីបំពេញបេសកម្ម៥ម៉ោងនៅក្នុងលំហរអាកាសនោះ អវកាសយានិកត្រូវឆ្លងកាត់ការហ្វឹកហាត់ក្រោមទឹករយៈពេល៥០ម៉ោងនៅលើផែនដី ដោយវគ្គបណ្តុះបណ្តាលនីមួយៗមានរយៈពេល៤ទៅ៦ម៉ោង ។ អវកាសយានិកត្រូវស្លៀកឈុតហ្វឹកហាត់ ដែលមានទម្ងន់ជិត២២០គីឡូក្រាម ហើយចូលទៅក្នុងធុងទឹកធំមួយ ដែលមានជំនួយពីដែកមេហ្គានិច ។ អាងហ្វឹកហាត់នេះមានជម្រៅ១០ម៉ែត្រ និងមានអង្កត់ផ្ចិត២៣ម៉ែត្រ គឺធំជាងគេនៅអាស៊ី ។
គួរកត់សម្គាល់ ចិនទើបបានបាញ់បង្ហោះយានអវកាសហ្ស៊ិនជិន-១២ប្រកបដោយភាពជោគជ័យ និងបានបញ្ជូនអវកាសយានិកចំនួន៣នាក់ទៅមណ្ឌលស្ថានីយ៍ស្នូល ធានហើ សម្រាប់បេសកម្មរយៈពេល៣ខែ ដែលជាការស្នាក់នៅយូរបំផុតសម្រាប់កម្មវិធីអវកាសរបស់ប្រទេសចិន ៕ ប្រភព៖ CGTN






ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។