វៀតណាម​ស្នើ​កូរ៉េ​ខាងត្បូង​សហការ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១​៩​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​V​N​express​ ​បាន​ចេញផ្សាយ​ ​នា​ថ្ងៃ​ទី​២​៤​ ​មិថុនា​ ​២​០​២​១​នេះ​ថា​ ​ភាគី​វៀតណាម​បាន​ស្នើសុំ​កិច្ច​សហការ​ជាមួយ​កូរ៉េ​ខាងត្បូង​ ​ក្នុង​ការ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​។​

​សំណើ​នេះ​បាន​កើតមានឡើង​ ​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​វៀតណាម​ Bu​i​ ​Than​h​ ​Son​ ​និង​រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ C​h​un​g​ ​E​u​i​-​yon​g​ ​កាលពី​ថ្ងៃ​ទី​២​៣​ ​មិថុនា​ ​ម្សិលមិញ​ ​នៅ​ក្រុង​ហាណូយ​។​ ​រដ្ឋមន្ត្រី​វៀតណាម​បាន​ស្នើ​ឲ្យ​ប្រទេស​ទាំងពីរ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១​៩​។​ ​វៀតណាម​ថា​ ​ការ​ផលិត​វ៉ាក់សាំង​នេះ​ដើម្បី​ចូលរួម​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ ​និង​ឲ្យ​ប្រជាពលរដ្ឋ​វិល​ត្រលប់​មក​ប្រក្រតី​ភាព​ឡើងវិញ​។​

​ផ្អែក​តាម​ប្រភព​ ​ភាគី​កូរ៉េ​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​ ​ពី​ថ្ងៃ​ទី​២​១​ ​ដល់​ ​២​៣​ ​មិថុនា​ ​បាន​អះអាង​ថា​ ​កូរ៉េ​ខាងត្បូង​តែងតែ​ជំរុញ​ទំនាក់ទំនង​ស៊ី​ជម្រៅ​ជា​មូ​យ​វៀតណាម​ជានិច្ច​ ​ដោយគូ​ស​បញ្ជាក់​ថា​ ​វៀតណាម​នឹង​ក្លាយ​ជា​ដៃគូ​ជិត​ស្និ​ទ​ ​ក្នុង​ដំ​ណើ​ឆ្ពោះទៅ​គោលដៅ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​។​

​សំណើ​របស់​វៀតណាម​លើ​ការ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​នេះ​ ​ក៏​កើតមាន​ក្រោយពេល​ ​កូរ៉េ​ខាងត្បូង​ ​កាលពី​ខែ​ឧសភា​ ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ចំនួន​ពីរ​ ​Modern​a​ ​និង​ ​No​v​a​v​a​x ​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ក្នុង​ប្រទេស​របស់​ខ្លួន​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner