ដោះលែងសត្វពស់ថ្លាន់ចំនួន ៤១ក្បាលចូលក្នុងព្រៃធម្មជាតិវិញ
អត្ថបទដោយ៖
ធី ដា
រាជធានីភ្នំពេញ៖មន្ត្រីឧុទ្យាននុរក្សសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័តបានធ្វើការដោះលែងសត្វពស់ថ្លាន់ចំនួន៤១ក្បាលឱ្យចូលក្នុងព្រៃធម្មជាតិវិញ។ពិធីដោះលែងសត្វព្រៃដ៏កម្រទាំងនេះធ្វើឡើងក្នុងដែនអភិរក្សការពារធម្មជាតិចំណុចឡូត៍អភិរក្សភូមិស្លត ឃុំ ផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំនៅថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២១។
ក្រុមមន្ត្រីឧទ្យានអនុរក្ស ខេត្ត កំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា ថាសត្វពស់ថ្លាន់ទាំងនេះត្រូវបានក្រុមឧទ្យានុរក្សនិងក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័តប្រមូលពីភ្នំតាម៉ៅ៣៧ក្បាលនិងតាមបណ្តាកន្លែងផ្សេងៗនៅក្នុងក្រុងភ្នំពេញចំនួន៤ក្បាលនាពេលកន្លងមក។
ជាមួយគ្នាមន្រ្តីឧទ្យានុរក្សបានអំពាវនាវឱ្យរួមគ្នាអភិរក្សសត្វព្រៃ កុំសម្លាប់ឬចាប់សត្វព្រៃពីព្រោះថាវាជាទង្វើខុសច្បាប់ដែលត្រូវផ្ទន្ទាទោស៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

