ទីតាំង ៨ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩
១. ហាងជប៉ុន RoBaTa LaB ផ្ទះលេខ៨ ផ្លូវលេខ៤៧០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន អ្នកជំងឺកូវីដ ៣ នាក់ បានទៅហូបអាហារ។
២. ហាងកាត់សក់ តាញញឹម ផ្ទះលេខ៩០ ផ្លូវនេរុហ៍ (២១៥) សង្កាត់វាលវង់ ខណ្ឌ៧មករាអ្នកជំងឺកូវីដ១៩ បានទៅកាត់សក់។
៣. ហាងលក់ទំនិញ អេកូថោន ផ្លូវ ១០១៩ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ បានទៅទិញទំនិញ។
៤. មន្ទីរសម្ភព ណូប៊ែល ផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌ បឹងកេងកង។ នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ៨៖០០ ព្រឹក អ្នកជំងឺកូវីដ១៩ ទៅចាក់វ៉ាក់សាំងតេតាណូស។
៥. ធនាគារ អេស៊ីលីដា សាខាផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង អ្នកជំងឺកូវីដ១៩ ជាបុគ្គលិកផ្នែកបេឡា។
៦. ហាង ឡឹសៀងឈ័ន រសជាតិបែបចិន ផ្លូវ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ចុងភៅ និងបុគ្គលិកធ្វើការ រកឃើញវិជ្ជមានកូវីដ១៩។
៧. សណ្ឋាគារ ឡឺបុទុម ផ្លូវ២៤៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ នៅថ្ងៃទី ២០ ខែមិថុនា។
៨. Le Moon Sky Bar ផ្លូវ១៥២ កែងផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

